ខេត្តតាកែវ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញឲ្យមានការផ្សព្វផ្សាយព្រឹត្តិការណ៍អបអរសាទរការដាក់បញ្ចូលរមណីយដ្ឋានកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃទី២០ ខែកញ្ញា ខាងមុខ។នៅរសៀលថ្ងៃទី២០ ខែកញ្ញា ខាងមុខ នាយករដ្ឋមន្ត្រីកម្ពុជានឹងចូលរួមព្រឹត្តិការណ៍អបអរសាទរការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយនៃព្រះរាជាណាចក្រកម្ពុជាបន្ទាប់ពីបានព្យាយាមជាច្រើនឆ្នាំក្នុងការដាក់បញ្ជូលតំបន់ប្រវត្តិសាស្ត្រមួយនេះ។ក្នុងឱកាសជួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់នៅក្នុងស្រុកបាទី ខេត្តតាកែវ ព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ សម្ដេចអធិបតី ហ៊ុន ម៉ាណែត បានជំរុញទៅដល់ពលរដ្ឋឲ្យចូលរួមក្នុងព្រឹត្តិការណ៍មួយនេះដោយចូលរួម ទូងស្គរ គោះខ្មោះ ធ្វើអ្វីក៏ដោយឲ្យចេញជាសំឡេងអដើម្បីបអរសាទរ នៅព្រឹកម៉ោង៧ ថ្ងៃទី២០ ខែកញ្ញាផ្ទាល់តែម្ដង ខណៈនៅពេលល្ងាចនឹងមានព្រឹត្តិការណ៍ធំផងដែរ។សម្ដេចថា ការធ្វើបែបនេះគឺដើម្បីបង្ហាញពីមោទនភាពនិងអរគុណជូនចំពោះដូនតាកម្ពុជា ដែលបានកសាងនូវទឹកដី ប្រាសាទបុរាណ និងប្រវត្តិសាស្ត្ររបស់កម្ពុជាឲ្យមានរហូតមកដល់បច្ចុប្បន្ន៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
វីដែអូ
ចំនួនអ្នកទស្សនា