ថ្ងៃអង្គារ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៣
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋមន្រ្តីព័ត៌មាន៖ ក្រសួងព័ត៌មាន នឹងរៀបចំឲ្យមានស្តង់ដាប្រតិបត្តិ លើក្រមសីលធម៌វិជ្ជាជីវៈ សម្រាប់អ្នកសារព័ត៌មាន អនុវត្តន៍នៅទូទាំងប្រទេស
Tue,19 September 2023 (Time 09:28 AM)
ដោយ ៖ (ចំនួនអ្នកអាន: 48នាក់)

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់ថាក្រសួងព័ត៌មាននឹងរៀបចំឲ្យមានស្តង់ដាប្រតិបត្តិ លើក្រមសីលធម៌វិជ្ជាជីវៈសម្រាប់អ្នកសារព័ត៌មាន អនុវត្តន៍នៅទូទាំងប្រទេស ដើម្បីលើកតម្កើងតម្លៃអ្នកសារព័ត៌មាន និងគុណភាពអ្នកសារព័ត៌មាននៅកម្ពុជា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល លើការបង្កើនធនធានមនុស្សតាមរយៈការផ្សព្វផ្សាយព័ត៌មានពិត រហ័ស និងមានខ្លឹមសារល្អ។

ការគូសបញ្ជាក់របស់ ឯកឧត្ត​ នេត្រ ភក្ត្រា បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី បិទវគ្គបណ្តុះបណ្តាល​ស្តីពី​ ជំនាញគ្រប់គ្រង​ និងភាពជាអ្នកដឹកនាំអង្គភាពសារព័ត៌មាន​ ប្រមាណ ៣៨១ នាក់ ដែលរៀបចំដោយ សមាគមអភិវឌ្ឍន៍វិជ្ជាជីវ: អ្នកសារព័ត៌មានកម្ពុជា​ (CJDS​) នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅរាជបណ្ឌិតសភាកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថាក្រមសីលធម៌ប្រតិបត្តិរួមវិជ្ជាជីវៈសារព័ត៌មាន របស់ក្រសួងព័ត៌មាន ត្រូវទទួលបានការគាំទ្រពីអ្នកសារព័ត៌មាន ដើម្បីពង្រឹងគុណភាពសារព័ត៌មាននៅកម្ពុជាកានតែល្អប្រសើរឡើង ។ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីតូនាទីយ៉ាងសំខាន់របស់អ្នកសារព័ត៌មាននៅក្នុងសង្គម ជួយសង្គម ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ តាមរយៈការផ្សាយព័ត៌មានពិត ត្រឹមត្រូវ មានគុណភាព លឿន រហ័សដល់ប្រជាពលរដ្ឋ។

ថ្លែងបិទវគ្គបណ្តុះបណ្តាលនេះដែរ ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា ក្រសួងព័ត៌មាន នឹងរៀបចំឲ្យនក្រមសីលធម៌វិជ្ជាជីវៈសម្រាប់សមាគមសារព័ត៌មាន ឲ្យមានស្តង់ដារួមតែមួយនៅទូទាំងប្រទេស ព្រោះកន្លងមកនេះមានសមាគមច្រើន ហើយមានក្រមសីលធម៌ផ្សេងៗ តែនៅពេលខាងមុខនឹងរៀបចំឲ្យនតែមួយ ដោយហេតុថា ក្រមសីលធម៌ គឺជាអាវក្រោះសម្រាប់អ្នកសារព័ត៌មាន ដែលប្រកបវិជ្ជាជីវៈត្រឹមត្រូវ៕

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហត្ថរាជធានីភ្នំពេញថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន ខែ្មរ ប៊ែវើរីជីស ()

ព័ត៌មានគួរចាប់អារម្មណ៍

រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បន្តតម្កល់«សន្តិភាព»ជាគុណតម្លៃខ្ពស់បំផុត ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា អាមេរិកប្រកាសផ្តល់ប្រាក់ចំនួន១៨លានដុល្លារមកឲ្យកម្ពុជាវិញ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថា ការទូតកម្ពុជា គឺស្មើមុខ ស្មើមាត់ ក្នុងសមាជិកអង្គការសហប្រជាជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគីរីចុះសួរសុខទុក្ខ និងនាំអំណោយមនុស្សធម៌ ជូនគ្រួសាររងគ្រោះដោយឧបទ្ទវហេតុភ្លើងឆេះផ្ទះ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
702 នាក់
ម្សិលមិញ :
752 នាក់
សប្តាហ៍នេះ :
8521 នាក់
ខែនេះ :
25589 នាក់
3 ខែនេះ :
68622 នាក់
សរុប :
590201 នាក់