រសៀលនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាល ជាមួយប្រតិភូកីឡា ដែលនឹងត្រូវចូលរួមប្រកួត កីឡាអាស៊ីលើកទី១៩ នៅប្រទេសចិន
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាលជាមួយ ប្រតិភូកីឡាកម្ពុជា ដែលនឹងត្រូវចូលរួមប្រកួត “កីឡាអាស៊ីលើកទី១៩ នៅសាធារណរដ្ឋប្រជាមានិតចិន” នៅរសៀលថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នេះ នៅវិមានសន្តិភាព។
សូមបញ្ជាក់ជូនថា កម្ពុជានឹងបញ្ជូនប្រតិភូ មន្ដ្រីថ្នាក់ដឹកនាំ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីសរុបចំនួន ១៨៩នាក់ លើ ១៧ប្រភេទកីឡា ឲ្យចូលរួមប្រកួតកីឡាអាស៊ីឆ្នាំនេះ៕