ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០២៣នេះ វេលាម៉ោង ៦ះ០០នាទីព្រឹក រដ្ឋបាលស្រុកកោះញែក បានប្រារព្ធពិធីអបអរសាទរទិវាប្រវត្តិសាស្ត្រ រមណីយដ្ឋានប្រាសាទកោះកេរ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ឌឹមនី អភិបាលនៃគណៈអភិបាលស្រុកកោះញែក ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកលោកស្រី សមាជិកក្រុមប្រឹក្សាស្រុកកោះញែកនិងមន្ត្រីរាជការនិងអង្គហ្នឹង និងមន្ត្រីរាជការអង្គភាពជុំវិញស្រុក កងកម្លាំងទាំងបីប្រភេទ យុវជនកាយរិទ្ធ កាកបាទក្រហម ព្រមទាំងលោកគ្រូ អ្នកគ្រូ សិក្សានោះសិស្សនិងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ស្ថិតនៅក្នុងបរិវេណ វត្តរតនៈមណ្ឌលរង្សី(ហៅវត្តទី៩)ភូមិរង្សី ឃុំស្រែសង្គមក្នុងពិធីនោះដែរលោកអភិបាលស្រុកក៏បានអាននៅខ្លឹមសារ ពាក់ព័ន្ធទៅនឹងរឿងរ៉ាវ មរតកវប្បធម៌អតីតរាជធានីខ្មែរបុរាណ ឆោកគគ៌រ្យ ឬ លិង្គបុរ ហើយបច្ចុប្បន្នហៅថាកោះកេរ្តិ៍ បានកសាងក្នុងទសវត្សរ៍ទី១០ (៩២៨-៩៤៤) ដោយព្រះបាទជ័យវរ្ម័នទី៤ និងបុព្វបុរសខ្មែរត្រូវបានក្រុមប្រឹក្សាអន្តរជាតិស្ដីពីប្រាង្គប្រាសាទនិង រមណីយដ្ឋាន(lCOMOS)ទទួលស្គាល់ថាជាកំពូលស្នាដៃដល់មហាអស្ចារ្យនៃស្ថាបត្យកម្មខ្មែរ និងមានតម្លៃលេចធ្លោជាសកល ដែលចាំបាច់ត្រូវចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ទីតាំងប្រាសាទកោះកេរ្តិ៍នេះដែរស្ថិតនៅភូមិស្រយ៉ង់ជើង ក្នុងឃុំស្រយ៉ង់ ស្រុកគូលែនខេត្តព្រះវិហារ។នៅក្នុងកម្មវិធីនោះទៀតមាននិមន្តព្រះសង្ឃ ជ័យន្តោ ទូងស្គរជ័យ ដើម្បីអបអរសាទរទិវាប្រវត្តិសាស្ត្រដែលគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូបានសម្រេចជាឯកច្ឆន្ទចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរ្តិ៍ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា