ប្រជាពលរដ្ឋរស់នៅក្នុង ឃុំស្រែសង្គម ស្រុកកោះញែ ខេត្តមណ្ឌលគិរី បានអោយដឹងថាពួកគាត់ជាអ្នកភូមិស្រែសង្គ មានចំនួន ១៩២៧ គ្រួសារ ស្នើសុំដល់អស់លោកនៅមន្ទីរអភិវឌ្ឍជនបទ ខេត្តមណ្ឌលគិរី សូមមើលជួយជួសជុលផ្លូវ ក្នុងរដ្ឋបាល ៩ ភូមិផ្លូវបំបែក ការរ៉ាស់សាំងអ៊ុំលីនទៅដល់ភូមិឆក់ដែក ផងចុះទាន តាមការមើលឃើញជាក់ស្តែង អស់រយៈពេល ៣ ឆ្នាំ ចាប់តាំងពីសម័យសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក៏ដូចជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លោកតែងណែនាំ ដល់មន្ត្រីរាជការទាំងអស់ ឱ្យយកចិត្តទុកដាក់បម្រើរាស្ត្រ។ ផលវិបាកដែលកើតឡើងដោយសារផ្លូវនេះរងការខូចអស់ហើយ ធ្វើឱ្យពិបាកធ្វើដំណើរឆ្លងកាត់ទៅវិញទៅមក គ្រួសារអ្នកជំងឺមានភាពលំបាកក្នុងការបញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្យ លោកគ្រូអ្នកគ្រូ សិស្សានុសិស្សមានការលំបាកក្នុងការធ្វើដំណើរទៅសាលា ហើយ សូម្បីមន្ត្រីសាលាឃុំ ក៏ពួកគាត់ជួបការលំបាកក្នុងការធ្វើដំណើរទៅធ្វើការដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋផងដែរ។ តាមរយៈសារព័ត៌មានគេហទំព័រកោះញែកប៉ុស្ដិ យើងខ្ញុំសង្ឃឹមថាមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តមណ្ឌលគិរី មេត្តាជួយផងចុះទាន ហើយក៏សូមបងប្អូនប្រជាពលរដ្ឋមេត្តាជួយចែករំលែកដើម្បីផ្ញើជូនថ្នាក់ដឹកនាំ បានមើលឃើញហើយលោកសម្រេចអនុគ្រោះជួយជួសជុលផ្លូវដល់ប្រជាពលរដ្ឋ ដើម្បីមានភាពងាយស្រួលធ្វើដំណើរផង។សូមអរគុណសន្តិភាព។
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា