ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
យោធាជាតិឥណ្ឌូនេស៊ី នឹងផ្តល់មេដាយកិត្តិយសកម្រិតខ្ពស់ ជូនឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អំឡុងកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសឥណ្ឌូនេស៊ី
Sat,02 September 2023 (Time 01:20 PM)
ដោយ ៖ (ចំនួនអ្នកអាន: 104នាក់)

ភ្នំពេញ៖ យោធាជាតិឥណ្ឌូនេស៊ី នឹងផ្តល់មេដាយកិត្តិយសកម្រិតខ្ពស់ Bintang Kartika Eka Pakci Utama ជូនឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា អំឡុងកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសឥណ្ឌូនេស៊ី ដែលធ្វើឡើងនៅសប្តាហ៍ក្រោយនេះ។ នេះបើតាមលិខិតរបស់ ស្ថានទូតសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំទីក្រុងភ្នំពេញ ផ្ញើទៅកាន់រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា។

លិខិតស្ថានទូត បានបញ្ជាក់ថា៖ «ស្ថានទូតសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំទីក្រុងភ្នំពេញ សូមសម្ដែងគារវកិច្ចចំពោះក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងមានកិត្តិយសសូមជូនដំណឹងថា យោធាជាតិឥណ្ឌូណេស៊ី មានបំណងផ្តល់មេដាយកិត្តិយកកម្រិតខ្ពស់ Bintang Kartika Eka Pakci Utama ជូនឯកឧត្តម ទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត អំឡុងនៃការបំពេញទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ទៅកាន់ទីក្រុងហ្សាការតា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធនានា សម្រាប់ការបំពេញតួនាទីរបស់ ឯកឧត្តមកន្លងមក កាលនៅកាន់តំណែងជានាយសេនាធិការនៃកងយោធពលខេមរភូមិន្ទ»៕

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចធិបតី អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត បម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សេរីភាពសារព័ត៌មាននៅកម្ពុជាមានលក្ខណៈល្អប្រសើរ ()

ព័ត៌មានគួរចាប់អារម្មណ៍

នៅកម្ពុជាមានអ្នកសារព័ត៌មានចំនួនប្រមាណ ១មុឺននាក់ដែលកំពុងប្រកបវិជ្ជាជីវៈ ()

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធសហជីពកម្ពុជាការពារកូនខ្មែរ ជាសមាជិករបស់ សហភាពសហជីពមរតកជាតិកម្ពុជា សូមគោរពគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
16 នាក់
ម្សិលមិញ :
607 នាក់
សប្តាហ៍នេះ :
6217 នាក់
ខែនេះ :
32454 នាក់
3 ខែនេះ :
68760 នាក់
សរុប :
759783 នាក់