ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ទី១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំបច្ចេកទេសកម្រិតថ្នាក់ដឹកនាំផ្ទៃក្នុងក្រសួង ដើម្បីពិនិត្យ ពិភាក្សាលើការរៀបចំយន្តការស្ថាប័នក្នុងក្របខណ្ឌក្រសួងមុខងារសាធារណៈ និងគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ នៅទីស្តីការក្រសួងមុខងារសាធារណៈ។មុនឈានដល់ការពិភាក្សា ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ និងរម្លឹកជូនដល់អង្គប្រជុំនូវអនុសាសន៍ណែនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើមូលដ្ឋានគ្រឹះចម្បងនៃការគិតគូររៀបចំតែងតាំងមន្ត្រី និងការគ្រប់គ្រង បែងចែកតួនាទី ប្រគល់ភារកិច្ចដល់មន្ត្រី តាមក្រសួង-ស្ថាប័នរដ្ឋ។កិច្ចប្រជុំ បានប្រពឹត្តទៅដោយរលូនជាមួយការចូលរួមយោបល់ជាធាតុចូលយ៉ាងផុសផុលពីសំណាក់អង្គប្រជុំ ក្នុងការពិនិត្យ ពិភាក្សាឯកសារសេចក្តីព្រាងព្រះរាជក្រឹត្យ និងអនុក្រឹត្យគោលសំខាន់ៗ ដែលមានក្នុងរបៀបវារៈកិច្ចប្រជុំ។ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងដោយទឹកចិត្តរីករាយថា ការចូលរួមគំនិតយ៉ាងផុសផុលក្នុងន័យនៃការចូលរួមក្នុងបេសកកម្មកំណែទម្រង់ស្ថាប័ន និងវិស័យ ពិតជាទិដ្ឋភាពមួយដែលបង្ហាញពីភាពស្រស់បំព្រង និងភាពសម្បូរបែបនៃគំនិត តាមរយៈការប្តេជ្ញាចិត្ត និងដើរតាមទស្សនវិស័យដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល។ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការចូលរួម និងឆន្ទៈរបស់ថ្នាក់ដឹកនាំក្រសួងគ្រប់ៗរូប ក្នុងការរួមគ្នាបំពេញការងារឆ្ពោះទៅមុខ ខណៈមានការយល់ច្បាស់ពីបញ្ហាប្រឈមដែលអាចជួបប្រទះ ជាពិសេសក្នុងការងារកំណែទម្រង់។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានចែករំលែកជូនថ្នាក់ដឹកនាំនូវកត្តាដែលចាំបាច់ក្នុងការកែទម្រង់ រួមមាន៖ ឆន្ទៈនយោបាយ តួអង្គដឹកនាំអនុវត្ត និងការចូលរួមទាំងអស់គ្នា៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា