ខេត្តកណ្តាល៖ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា ទិសដៅសំខាន់បំផុត របស់រាជ រដ្ឋាភិបាល អាណត្តិទី៧ គឺយកប្រជាជនជាធំ ក្នុងការបម្រើ និងបំពេញភារកិច្ចរបស់ខ្លួន ។ឯកឧត្តម កិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើង ក្នុងពិធីអញ្ជើញចុះ ជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត តាមរោងចក្រ សហគ្រាស នៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ចំនួនជិត ២ ម៉ឺននាក់ នៅព្រឹកថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០២៣នេះ។ ឯកឧត្ដមបញ្ជាក់ថា ការចូលរួមរបស់សមាជិក សមាជិការាជរដ្ឋាភិបាល នាពេលនេះ បានបង្ហាញអំពីសាមគ្គីភាព និងការយកចិត្តទុកដាក់ ដល់ប្រជាពលរដ្ឋ ជាពិសេសកម្មករ កម្មការិនី។ឯកឧត្ដម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា៖ ជួបជាមួយប្រជាពលរដ្ឋ ជួបជាមួយកម្មករ -កម្មការនី គឺជាកិច្ចការសំខាន់ ដែលយើងត្រូវធ្វើ គឺបម្រើប្រជាពលរដ្ឋ ហើយការយកចិត្តទុកដាក់ គ្រប់ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិរបស់រាជរដ្ឋាភិបាល ជាពិសេសនៅក្នុង ៤០ ឆ្នាំនេះ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ផ្ដល់អាទិភាពទៅលើការបម្រើប្រជាពលរដ្ឋជាធំ ។ជាមួយគ្នានេះ ឯកឧត្តមបន្ថែមថារាជរដ្ឋាភិបាល ដឹកនាំដោយ អ្នកបន្តវេន របស់គណបក្សប្រជាជនកម្ពុជា ក៏មិនចោលនូវប្រពៃណី និងទិសដៅ សំខាន់បំផុត គឺយកប្រជាជនជាធំ ក្នុងការបម្រើនិងបំពេញភារកិច្ចរបស់ខ្លួន៕
ព័ត៌មានគួរចាប់អារម្មណ៍
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ()
វីដែអូ
ចំនួនអ្នកទស្សនា