ថ្ងៃសៅរ៍ ទី០៩ ខែធ្នូ ឆ្នាំ២០២៣
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគីរីចុះសួរសុខទុក្ខ និងនាំអំណោយមនុស្សធម៌ ជូនគ្រួសាររងគ្រោះដោយឧបទ្ទវហេតុភ្លើងឆេះផ្ទះ
Fri,22 September 2023 (Time 10:38 AM)
ដោយ ៖ (ចំនួនអ្នកអាន: 121នាក់)

ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ២០២៣ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកោះញែក ដឹកនាំដោយលោក ឌឹម នី ប្រធានកិត្តិយសអនុសាខា និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់គ្រួសាររងគ្រោះដោយឧបទ្ទវហេតុភ្លើងឆេះផ្ទះ ចំនួន ១គ្រួសារ ស្ថិតនៅភូមិអូរយ៉េះ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

ឆ្លៀតក្នុងឱកាសនោះដែរ លោក ឌឹម នី បានចូលរួមសម្ដែងនូវការសោកស្ដាយចំពោះឧបទ្ទវហេតុភ្លើងឆេះផ្ទះនេះ ដែលបណ្តាលឲ្យខូចខាតផ្ទះសម្បែង និងបាត់បង់ទ្រព្យសម្បត្តិអស់ជាច្រើន ហើយសូមកុំអស់សង្ឃឹម ត្រូវខិតខំប្រកបមុខរបររកស៊ីចិញ្ចឹមជីវិត ដើម្បីស្ដារជីវភាពគ្រួសារឡើងវិញ។

អំណោយដែលបានផ្ដល់ជូន ៖ អង្ករ ១០០គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ១យួរ ស័ង្កសី ២០សន្លឹក សៀវភៅសរសេរ ៣២ក្បាល ប៊ិច ១០០ដើម បន្ទាត់ ៣ឈុត ឆ្នាំងដាំបាយ១ ឆ្នាំងសម្ល១ ខ្ទះឆា១ វែកបាយ១ វែកឆា១ ចានដែក១ កំសៀវ១ ចានបាយ ១ឡូ ចានសម្ល ១ឡូ ស្លាបព្រា ១ឡូ សាប៊ូលាងចាន១ និងថវិកាមួយចំនួនផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

មន្ទីរពេទ្យ​ សាលារៀន​ វត្តអារាម​ ភូមិឋាន​ អគ្គិសនី​ ទឹកស្អាត​ មានសព្វគ្រប់នៅតំបន់អភិវឌ្ឍន៍រុនតាឯក​ ផ្តល់ការរស់នៅសមរម្យ​ដល់បងប្អូន​ ពូមីង​ តាយាយ​។ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្ដម អ៊ាង សុផល្លែត ចេញសេចក្ដីប្រកាសព័ត៌មានជុំវិញការផ្សាយបំផ្លើសការពិតរបស់គណនីអនឡាញ VOD ()

ព័ត៌មានគួរចាប់អារម្មណ៍

នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ទទួលបានអំណោយដ៏ថ្លៃថ្លារបស់ សម្ដេច មហាបវរធិបតី ហ៊ុនម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ្រ ចន្នមុន្នី ដើម្បីបន្តកិច្ចការងារមនុស្សធម៌ របស់អង្គភាព តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាលើកទឹកចិត្តដល់សិស្សប្រឡងជាប់និទ្ទេស A និងសិស្សានុសិស្សប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ()

ព័ត៌មានគួរចាប់អារម្មណ៍

មណ្ឌលគិរី÷ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ រដ្ឋបាលស្រុកកោះញែកបានរៀបចំពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុកនិងសំពះព្រះខែចាប់ពីថ្ងៃទី២ និងជាថ្ងៃចុងក្រោយ ដែលមានរយៈពេល២ថ្ងៃ។ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
87 នាក់
ម្សិលមិញ :
544 នាក់
សប្តាហ៍នេះ :
6329 នាក់
ខែនេះ :
23592 នាក់
3 ខែនេះ :
79770 នាក់
សរុប :
656628 នាក់