ភ្នំពេញ៖ ថ្លែងចំអក វិទ្យុមួយចំនួនថា អាម៉េរិកហៅ ហ៊ុន ម៉ាណែត មកសួរចម្លើយ ក្នុងពេលអញ្ជើញទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា អាម៉េរិក ប្រកាសផ្ដល់ជំនួយដល់កម្ពុជាដោយមិនបាច់ស្នើសុំ ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ២០២៣ ដែលជាការបង្ហាញឱ្យឃើញថា ទំនាក់ទំនងកម្ពុជា-អាម៉េរិក មានលក្ខណៈល្អប្រសើរ។នៅចំពោះមុខ “បងប្អូនសហគមន៍ខ្មែរ នៅសហរដ្ឋអាមេរិក និងកាណាដា” នៅទីក្រុងញូវយ៉ក នាល្ងាច ថ្ងៃទី២៣ កញ្ញា ឆ្នាំ២០២៣ សម្តេចធិបតី បានថ្លែងថា «ជួបម្សិលមិញគាត់ (អនុរដ្ឋមន្ត្រីការបរទេសស្ដីទី សហរដ្ឋអាមេរិក) និយាយអញ្ចេះ ឥឡូវមិនបាច់កម្ពុជាសុំ អាម៉េរិកឱ្យវិញនូវជំនួយនេះ ឥឡូវសួរថា ជាសារនយោបាយយ៉ាងម៉េច អាហ្នឹងអ្នករិះគន់រៀបរាប់ទៅ កាត់យល់ទៅ បើអាម៉េរិក ផ្ដល់ជំនួយត្រឡប់មកវិញ នៅពេលដំបូងគេផ្អាកដោយសារ គេថាបញ្ហាបោះឆ្នោតមានបញ្ហាមួយចំនួន ប៉ុន្តែឥឡូវគេផ្ដល់ឱ្យមកវិញដើម្បីធ្វើកិច្ចការងារបន្តទៀត ពង្រឹងទំនាក់ទំនងទៀត អាហ្នឹងគួរកាត់យល់ហើយបងប្អូននៅទីនេះ តើទំនាក់ទំនងកម្ពុជា-អាម៉េរិកយ៉ាងម៉េច»។សូមរម្លឹកថា ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ វ៉ិចតូរីយ៉ា នូលែន (Victoria Nuland) អនុរដ្ឋមន្ត្រីការបរទេសស្ដីទី សហរដ្ឋអាមេរិក កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ សហរដ្ឋអាមេរិកបានសម្រេចផ្ដល់ជូនឡើងវិញ នូវជំនួយក្នុងទំហំទឹកប្រាក់ប្រមាណ ១៨លានដុល្លារអាម៉េរិក តាមរយៈទីភ្នាក់ងារអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ដែលសហរដ្ឋអាមេរិកបានផ្អាក ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ៕
ព័ត៌មានគួរចាប់អារម្មណ៍
មន្ទីរពេទ្យ សាលារៀន វត្តអារាម ភូមិឋាន អគ្គិសនី ទឹកស្អាត មានសព្វគ្រប់នៅតំបន់អភិវឌ្ឍន៍រុនតាឯក ផ្តល់ការរស់នៅសមរម្យដល់បងប្អូន ពូមីង តាយាយ។ ()
ឯកឧត្ដម អ៊ាង សុផល្លែត ចេញសេចក្ដីប្រកាសព័ត៌មានជុំវិញការផ្សាយបំផ្លើសការពិតរបស់គណនីអនឡាញ VOD ()
នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ទទួលបានអំណោយដ៏ថ្លៃថ្លារបស់ សម្ដេច មហាបវរធិបតី ហ៊ុនម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ្រ ចន្នមុន្នី ដើម្បីបន្តកិច្ចការងារមនុស្សធម៌ របស់អង្គភាព តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ()
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាលើកទឹកចិត្តដល់សិស្សប្រឡងជាប់និទ្ទេស A និងសិស្សានុសិស្សប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ()
មណ្ឌលគិរី÷ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ រដ្ឋបាលស្រុកកោះញែកបានរៀបចំពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុកនិងសំពះព្រះខែចាប់ពីថ្ងៃទី២ និងជាថ្ងៃចុងក្រោយ ដែលមានរយៈពេល២ថ្ងៃ។ ()
វីដែអូ
ចំនួនអ្នកទស្សនា