ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ដ្រីថៃ បានគូសបញ្ជាក់ជាថ្មី នូវការប្ដេជ្ញាចិត្ត លើកកម្ពស់កិច្ចសហប្រតិបត្តិការ ឱ្យឈានដល់កម្រិតថ្មី ។យោងតាមសេចក្តីប្រកាសព័ត៌មានស្ដីពី «កម្ពុជា និងថៃ នឹងពង្រីកបន្ថែមទៀត នូវភាពជាដៃគូ ដើម្បីសន្តិភាព និងវិបុលភាព» របស់ក្រសួងការបរទេសខ្មែរ នាថ្ងៃទី២៨ កញ្ញា បានឲ្យដឹងថា “តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីន ព្រះរាជាណាចក្រកម្ពុជា លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រថៃ បានបំពេញទស្សនកិច្ចផ្លូវការលើកដំបូង នៅព្រះរាជាណាចក្រកម្ពុជា” ។ក្នុងដំណើរទស្សនកិច្ច នាយករដ្ឋមន្រ្តីថៃ មានគោលបំណងពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការពហុវិស័យ រវាងប្រទេសទាំងពីរ ក្រោមស្មារតី “ពង្រឹងភាពជាដៃគូ ដើម្បីសន្តិភាព និងវិបុលភាព”។ ក្នុងនោះដែរ លោក សេដ្ឋា ថាវីស៊ីន បានគូសបញ្ជាក់ថា ការជ្រើសយកកម្ពុជា ជាប្រទេសដំបូង សម្រាប់ដំណើរទស្សនកិច្ចផ្លូវការនៅ បរទេសរបស់ខ្លួន បង្ហាញពីសារៈសំខាន់ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។យោងតាមក្រសួងការបរទេសខ្មែរ បញ្ជាក់ថា “ក្នុងជំនួបទ្វេភាគី នាយករដ្ឋមន្ត្រីទាំងពីរ បានគូសបញ្ជាក់ជាថ្មី នូវការប្ដេជ្ញាចិត្ត លើកកម្ពស់កិច្ចសហប្រតិបត្តិការ ឱ្យឈានដល់កម្រិតថ្មី តាមរយៈការជួបប្រាស្រ័យទាក់ទង កម្រិតខ្ពស់និងទៀងទាត់ រវាងថ្នាក់ដឹកនាំ ក្រសួង-ស្ថាប័ន និងអាជ្ញាធរមូលដ្ឋាន”៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា