ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ដ្រីថៃ បានឯកភាពគ្នា លើការបង្កើនទំហំពាណិច្ចកម្ម ឲ្យសម្រេចបាន ក្នុងទំហំ១៥ប៊ីលានដុល្លារ នៅឆ្នាំ២០២៥ ។យោងតាមសេចក្តីប្រកាសព័ត៌មាន ស្ដីពី«កម្ពុជា និងថៃ នឹងពង្រីកបន្ថែមទៀត នូវភាពជាដៃគូ ដើម្បីសន្តិភាព និងវិបុលភាព» របស់ក្រសួងការបរទេសខ្មែរ នាថ្ងៃទី២៨ កញ្ញា បានឲ្យដឹងថា “ភាគីទាំងពីរ (កម្ពុជា-ថៃ) បានបញ្ជាក់ជាថ្មីអំពីសារៈសំខាន់ នៃការបង្កើនបន្ថែមទៀត នូវទំហំពាណិជ្ជកម្ម និងការវិនិយោគទៅវិញទៅមក “។ ក្នុងនោះភាគីទាំងពីរបានឯកភាព នឹងណែនាំអាជ្ញាធរពាក់ព័ន្ធ ពន្លឿនការ ចរចាលើអនុស្សរណៈ នៃការយោគយល់គ្នាស្តីពី ទំនិញឆ្លងកាត់ រវាងកម្ពុជានិងថៃ ដើម្បីដោះស្រាយបញ្ហាសេសសល់ ពាក់ព័ន្ធនឹងទំនិញដឹកជញ្ជូនឆ្លងកាត់ ពីប្រទេសទីបី។ក្រសួងការបរទេសខ្មែរបញ្ជាក់ថា “នាយករដ្ឋមន្ត្រីទាំងពីរ បានឯកភាពប្រគល់ភារកិច្ច ឱ្យអាជ្ញាធរពាក់ព័ន្ធ ប្រើប្រាស់យន្តការមានស្រាប់ ប្រកបដោយប្រសិទ្ធភាព និងរិះរកនូវកាលានុវត្តភាព ប្រកបដោយសក្តានុពលបន្ថែម ដើម្បីបង្កើនទំហំពាណិជ្ជកម្មឆ្លងកាត់ព្រំដែន សំដៅសម្រេចបាន នូវគោលដៅពាណិជ្ជកម្ម ទំហំ១៥ប៊ីលានដុល្លារ នៅឆ្នាំ២០២៥”៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា