ថ្ងៃអង្គារ៍ ទី១៧ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អ្នកតំណាងរាស្ត្រមណ្ឌលរតនគិរីដឹកនាំក្រុមការងារបច្ចេកទេសចុះត្រួតពិនិត្យផ្លូវលំជនបទ២ខ្សែ ក្នុងស្រុកលំផាត់ដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង
Sat,30 September 2023 (Time 09:47 AM)
ដោយ ៖ (ចំនួនអ្នកអាន: 155នាក់)

ខេត្តរតនគីរី៖ ឯកឧត្តម គិត ទ្រី អ្នកតំណាងរាស្ត្រមណ្ឌលរតនគិរី និងឯកឧត្តម ងិន ណែលអភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ញ៉ែម សំអឿនអភិបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារបច្ចេកទេសនិងមន្ទីរពាក់ព័ន្ធចុះត្រួតពិនិត្យផ្លូវលំជនបទ ចំនួន២ខ្សែ ក្នុងស្រុកលំផាត់ ចំនួន២ឃុំគឺប៉ាតាងនិងឃុំជ័យឧត្តម។

លោក លាវ ប៉ារ៉ាហ្វ័ស្ស ប្រធានការិយាល័យផ្លូវជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានឲ្យដឹងថាផ្លូវ២ខ្សែនេះដែលមានរងការខូចខាតដោយកត្តាធម្មជាតិភ្លៀងធ្លាក់ជាប់ៗគ្នាកន្លងមកគឺ ចាប់ពីផ្លូវឃុំកាឡែនដល់ឃុំប៉ាតាង មានប្រវែង១៧ គីឡូម៉ែត្រ និង១ខ្សែទៀតចាប់ពីមុខវត្តលំផាត់រហូតដល់គល់ស្ពានអូកានមានប្រវែង២គីឡូម៉ែត្រក្នុងឃុំជ័យឧត្តម។

លោកលើកឡើងថាផ្លូវដែលរងការខូចខាតទាំងពីរខ្សែរខាងលើ មន្ទីអភិវឌ្ឍន៍ជនបទខេត្តរតនគិរីកំពុងតែជួសជុលស្ថាបនាបណ្ដើរៗហើយ ចាប់ពីរម្មណីយដ្ឋានបឹងយក្ខឡោម សង្កាត់យក្ខឡោម ក្រុងបានលុង ឆ្ពោះទៅទឹកជ្រោះអូរស៊ិនលែរ៍ ឃុំកាលែង ស្រុកលំផាត់។

ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ និងគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន ឯកឧត្តម គិត ទ្រី អ្នកតំណាងរាស្ត្រមណ្ឌលរតនគិរី បានមានប្រសាសន៍បានជំរុញឲ្យក្រុមការងារនិងមន្ទីរពាក់ព័ន្ធ ធ្វើយ៉ាងណាជួយសម្រួលផ្លូវនេះដើម្បីបង្កលក្ខណៈងាយស្រួលកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋសិស្សានុសិស្ស មូលដ្ឋានក្នុងការធ្វើដំណើរ និងដឹកជញ្ជូនដំណាំកសិផលមកកាន់ទីផ្សារមានភាពងាយស្រួល។

ឯកឧត្តមបន្តទៀតថា ប៉ុន្មានខែមកនេះនៅតំបន់ភូមិភាគឦសាន្តគឺខេត្តរតនគិរីយើង ទទួលរងឥទ្ធិពលព្យុះភ្លៀងជាប់ៗគ្នាមិនស្រាកស្រាន ធ្វើឲ្យផ្លូវជនបទនៅខេត្តរតនគិរីរងការខូចខាតជាច្រើនកន្លែងជាកំណាត់ៗ ទាំងស្រុងដោយជំនន់ទឹកភ្លៀងនាដូវវស្សាឆ្នាំនេះ។ ដោយឡែកផ្លូវចំនួន២ខ្សែនេះ រងការខូចតួផ្លូវលំបាកក្នុងការធ្វើដំណើរ។

ឯកឧត្តមបានបញ្ជាក់ថា ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងគ្រួសារ ដូច្នេះមានផ្លូវ គឺមានក្តីសង្ឃឹម ហើយការធ្វើផ្លូវទាំងនេះ គឺពិតជាបានបំពេញនូវសេចក្តីត្រូវការ របស់បងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើចរាចរណ៍ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសបានផ្តល់នូវភាពងាយស្រួលដល់សិស្សាសិស្សបានធ្វើដំណើរងាយស្រួល ទៅមក សាលារៀនផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
424 នាក់
ម្សិលមិញ :
2034 នាក់
សប្តាហ៍នេះ :
8946 នាក់
ខែនេះ :
29302 នាក់
3 ខែនេះ :
93105 នាក់
សរុប :
964398 នាក់