ខេត្តរតនគីរី៖ នៅរសៀលថ្ងៃ ទី ២៩ខែ កញ្ញា ឆ្នាំ ២០២៣ ឯកឧត្តម ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរីបានដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងាររយៈពេល៩ខែ(មករា-កញ្ញា) និង លើក ទិសដៅការងារបន្តត្រីមាស ទី៤ ឆ្នាំ២០២៣ របស់សាខា កាកបាទក្រហមកម្ពុជា ខេត្តរតនគិរី នៅសាលប្រជុំ អគារB សាលាខេត្តរតនគិរី ។របៀបវារៈសំខាន់ៗចំនួន៤ត្រូវបានដាក់ជូនអង្គប្រជុំពិនិត្យ និងពិភាក្សារួមមាន៖១. ពិនិត្យកំណត់ហេតុកិច្ចប្រជុំនាពេលកន្លងមក។២. បទបង្ហាញរបាយការណ៍បូកសរុបលទ្ធផលការងារ និងការងារហិរញ្ញវត្ថុរយៈពេល៩ខែ (មករា-កញ្ញា)ឆ្នាំ២០២៣។៣.កិច្ចពិភាក្សាស្តីពីការរៀបចំរាត្រីសមោសរ។៤.ការបូកសរុបនិង បិទកិច្ចប្រជុំដោយឯកឧត្តមប្រធានគណៈកម្មាធិការសាខា។ថ្លែងបើកកិច្ចប្រជុំ ឯកឧត្តម ញ៉ែម សំអឿន បានមានប្រសាសន៍ថា កិច្ចប្រជុំនេះ គឺរៀបចំឡើងដើម្បីពិនិត្យរៀបចំនូវរបាយការណ៍ ហិរញ្ញវត្ថុ និង បូកសរុបលទ្ធផលអនុវត្តការងារក្នុងវិស័យអាទិភាពទាំងបួន រួមមាន៖ ការគ្រប់គ្រងគ្រោះ មហន្តរាយ វិបត្តិភ័យ និង បម្រែបប្រួលអាកាសធាតុ ការងារសុខភាព និង ការថែទាំសុខភាព ក្នុងសហគមន៍ ការងារលើកកម្ពស់គោលការណ៍គ្រឹះ និង តម្លៃ មនុស្សធម៌ ការងារអភិវឌ្ឍស្ថាប័ន និង អភិវឌ្ឍន៍ធនធាន និង បញ្ហា ប្រឈមផ្សេងៗ ។ជាមួយគ្នានោះដែរ ឯកឧត្តម ញ៉ែម សំអឿន បានពិភាក្សាជាមួយអង្គប្រជុំ និងដាក់ចេញនូវទិសដៅ បន្តសម្រាប់ត្រីមាសទី៤ ឆ្នាំ ២០២៣ រួម មាន ៖ ១ .ត្រៀមលក្ខណៈ រៀបចំរាត្រីសមោសរ ឆ្នាំ ២០២៣ និងការងារសមាជិកភាពប្រចាំឆ្នាំ ដើម្បីកៀរគររកមូលនិធិ ពី សប្បុរស ជនគ្រប់មជ្ឈដ្ឋាន សម្រាប់បន្តកិច្ចការមនុស្សធម៌ ជួយដល់ ប្រជាពលរដ្ឋរងគ្រោះ ងាយរងគ្រោះ និង ជួបវិបត្តិភ័យផ្សេងៗ និងទី២.សហការជាមួយអាជ្ញាធរគ្រប់កំរិត បន្តអនុវត្តការងារសំខាន់ៗក្នុងវិស័យអាទិភាពទាំង៤ ពិសេសបន្តបញ្ជ្រាបការផ្សព្វផ្សាយ ការលើកកម្ពស់ការយល់ដងពីសុវត្ថិភាពចរាចរណ៍ ការប្រែប្រួលអាកាសធាតុ ការងារសុខភាពសហគមន៍ និងបន្តចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះតាមលទ្ធភាពសាខា ៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា