ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឯកភាព ចំពោះអាស៊ានផ្តោតទៅលើសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលបានធ្វើសមាហរណកម្ម នៅក្នុងតំបន់ជំរុញសេដ្ឋកិច្ច ពិសេស ជំរុញកិច្ចព្រមព្រៀងRCEP ។ក្នុងឱកាសទទួលជួបសម្តែងការគួរសម ជាមួយឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី សម្ដេចធិបតី បានកោតសរសើ និង វាយតម្លៃខ្ពស់ ចំពោះការរួមចំណែក របស់អគ្គលេខាធិការអាស៊ាន អគ្គលេខាធិការដ្ឋានអាស៊ាន ចំពោះការខិតខំប្រឹងប្រែង និងគំនិតផ្ដួចផ្ដើមនានា ក្នុងការជំរុញដំណើរកសាងសហគមន៍អាស៊ាន ។ក្នុងឱកាសនោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានឯកភាព ចំពោះអាស៊ាន ដែលផ្ដោតទៅលើសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលបានធ្វើសមាហរណកម្ម នៅក្នុងតំបន់អាស៊ាន ដោយផ្ដោតសក្ដានុពលជំរុញសេដ្ឋកិច្ចអាស៊ាន ពិសេស ជំរុញកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច តំបន់គ្រប់ជ្រុងជ្រោយ (RCEP) ។ជាមួយគ្នានោះ សម្ដេចមហាបវរធិបតី បានលើកអំពីបញ្ហាសន្ដិសុខ ដែលជាបញ្ហាចម្បង អាស៊ានដែលទាមទារឱ្យអាស៊ាន ខិតខំធ្វើការ សម្របសម្រួល សំដៅធ្វើការកាត់បន្ថយជម្លោះ ដើម្បីថែរក្សាសន្ដិភាព ស្ថិរភាព ធានាឱ្យមាន វិបុលភាព ដែលជាមូលដ្ឋានសំខាន់ នៃការអភិវឌ្ឍសេដ្ឋកិច្ច ។ក្នុងនោះដែរឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានលើកឡើងថា អាស៊ានបានធ្វើការបើកសេដ្ឋកិច្ចឌីជីថល ឈានទៅដល់២០២៥ ដែលតាមការវាយតម្លៃ គឺអាចបំពេញបន្ថែមថវិកា រហូតដល់២ទ្រីលានដុល្លារ នៅឆ្នាំ២០៣០ ហើយ ផលិតផលក្នុងស្រុកសរុប របស់អាស៊ាន អាចនឹងកើតដល់២ទ្រីលានដុល្លារ នៅឆ្នាំ២០៣០៕
ព័ត៌មានគួរចាប់អារម្មណ៍
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ()
វីដែអូ
ចំនួនអ្នកទស្សនា