ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋមន្ដ្រីមហាផ្ទៃ ឲ្យពិនិត្យតម្លៃធ្វើលិខិតឆ្លង ដែនឡើងវិញ ខណៈកម្ពុជាហាក់មានតម្លៃខ្ពស់ជាងគេក្នុងតំបន់
Tue,05 September 2023 (Time 09:36 AM)
ដោយ ៖ (ចំនួនអ្នកអាន: 131នាក់)

ភ្នំពេញ ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ បានណែនាំមន្ដ្រីក្រោមឱវាទទាំងអស់ បន្ដពិនិត្យឡើងវិញ ចំពោះតម្លៃធ្វើលិខិតឆ្លងដែន (ប៉ាស្ព័រ) ខណៈកម្ពុជាហាក់មានតម្លៃខ្ពស់ជាងគេ នៅក្នុងតំបន់អាស៊ាន។

បច្ចុប្បន្នសេវា ធ្វើលិខិតឆ្លងដែន មានតម្លៃ១១៥ដុល្លារ ប្រើពេល១ខែ ក្នុងនោះក៏មានតម្លៃផ្សេងទៀត ទៅតាមប្រភេទល្បឿនលឿនតាមតម្រូវការ របស់ប្រជាពលរដ្ឋផងដែរ។ លិខិតឆ្លងដែនទាំងអស់ មានសុពលភាព១០ឆ្នាំ នៃការប្រើប្រាស់។

នាឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយមន្រ្តីក្រសួងមហាផ្ទៃ នាថ្ងៃ៤ កញ្ញា លោកបណ្ឌិត ស សុខា មានប្រសាសន៍ថា «បន្ដពិនិត្យឡើងវិញ នូវតម្លៃការធ្វើលិខិតឆ្លងដែន ជាពិសេសពិនិត្យនៅប្រទេស ក្នុងតំបន់អាស៊ានរបស់យើង ដូចជា ភូមិមា វៀតណាម មានតម្លៃទាប ។ មួយទៀត ប្រទេសថៃ ប្រទេសសិង្ហបុរី លើសមធ្យមតិចតួច ។ ប៉ុន្ដែចំណែកកម្ពុជារបស់យើង តម្លៃហាក់ដូចមានភាពខ្ពស់ សូមឲ្យអង្គភាពពាក់ព័ន្ធ ពិនិត្យពិចារណា ហើយការងារនេះយើងដឹងទាំងអស់គ្នាថា មិនក្រោម ១០០ដុល្លារទេ»។

ចំពោះការធ្វើលិខិតឆ្លងដែននេះ លោកឧបនាយករដ្ឋមន្ដ្រី បានប្រាប់មន្ដ្រី ក្រោមឱវាទថា ធ្វើយ៉ាងណាផ្ដល់ភាព កក់ក្ដៅជូនប្រជាពលរដ្ឋ កុំឲ្យពីមួយអាណត្តិ ទៅមួយអាណត្តិ ការធ្វើលិខិតឆ្លងដែន មានការឡើងថ្លៃរហូត។

ឆ្លៀតឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ដ្រី មានប្រសាសន៍រំលឹកថា ក្រោមការដឹកនាំរបស់ សម្ដេច ស ខេង អស់រយៈពេល ៦ អាណត្តិ (រយៈ៣០ឆ្នាំ)កន្លងមក ក្រសួងមហាផ្ទៃ គឺសម្រេចបានសមិទ្ធផលធំៗជាច្រើន ដែលជាមូលគ្រឹះដ៏រឹងមាំ សម្រាប់ថ្នាក់ដឹកនាំជំនាន់ក្រោយ របស់ក្រសួង ឈានទៅសម្រេចបានបេសកកម្មធំៗ ជាបន្ដបន្ទាប់ក្នុងរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភានេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចធិបតី អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត បម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សេរីភាពសារព័ត៌មាននៅកម្ពុជាមានលក្ខណៈល្អប្រសើរ ()

ព័ត៌មានគួរចាប់អារម្មណ៍

នៅកម្ពុជាមានអ្នកសារព័ត៌មានចំនួនប្រមាណ ១មុឺននាក់ដែលកំពុងប្រកបវិជ្ជាជីវៈ ()

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធសហជីពកម្ពុជាការពារកូនខ្មែរ ជាសមាជិករបស់ សហភាពសហជីពមរតកជាតិកម្ពុជា សូមគោរពគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
598 នាក់
ម្សិលមិញ :
787 នាក់
សប្តាហ៍នេះ :
6370 នាក់
ខែនេះ :
32620 នាក់
3 ខែនេះ :
69515 នាក់
សរុប :
759758 នាក់