ថ្ងៃអង្គារ៍ ទី១៧ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ឯកឧត្តម អ៊ាង សុផល្លែត៖ កម្ពុជាបានប្តេជ្ញាចិត្តខ្ពស់ត្រង់មាត្រាទី៦ នៃការអនុវត្តខ្លឹមសារកិច្ចព្រមព្រៀង ស្តីពីការប្រែប្រួលអាកាសធាតុ នាទីក្រុងប៉ារីស
Thu,11 January 2024 (Time 11:58 AM)
ដោយ ៖ (ចំនួនអ្នកអាន: 116នាក់)

ភ្នំពេញ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ
ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងថា កម្ពុជានាកន្លងមកបានប្តេជ្ញាខ្ពស់ត្រង់មាត្រាទី៦ នៃការអនុវត្តខ្លឹមសារកិច្ចព្រមព្រៀង ស្តីពីការប្រែប្រួលអាកាសធាតុ នាទីក្រុងប៉ារីស ដែលទាំងនេះបង្ហាញពីកម្ពុជាបានអនុវត្តន៍ខ្ជាប់ខ្ជួនទៅនិងការលក់កាបូនទីផ្សារស្ម័គ្រចិត្ត និងក៏ដូចជាបង្ហាញពីតម្លាភាព និងសុចរិតភាព របស់កម្ពុជានាកន្លងមក ។
ការថ្លែងបញ្ជាក់បែបនេះរបស់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងសន្និសន្និសីទកាសែត ជាមួយអ្នកសារព័ត៌មាន នារសៀលថ្ងៃពុធ ១កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ។
ឧត្តម អ៊ាង សុផល្លែត បានបញ្ជាក់ជុំវិញបញ្ហានេះថា កន្លងមកកម្ពុជាបានធ្វើការលក់កាបូនតាមទីផ្សារស្ម័គ្រចិត្ត ។ ដោយឡែកបើយើងក្រឡេកទៅមើលកិច្ចព្រមព្រៀង ស្តីពីការប្រែប្រួលអាកាសធាតុវិញ ឃើញថា បានអនុញ្ញាតឱ្យយើងធ្វើអាជីវកម្មកាបូន តាមរយៈពីរដ្ឋាភិបាលមួយទៅរដ្ឋាភិបាលមួយទៀត ។ តាមលក្ខខណ្ឌនេះដែរ បង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋភាគី និង វាក៏បានបង្ហាញពីតម្លាភាព សុចរិតភាព ។ កម្ពុជាបានធ្វើអាជីវកម្មតាមមាត្រានេះ ដែលបានបង្ហាញពីតម្លាភាព សុចរិតភាពរបស់យើងនាកន្លងមក ។
ឯកឧត្តម ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងដែរថា តាមខ្លឹមសារកិច្ចព្រមព្រៀង ស្តីពីការប្រែប្រួលអាកាសធាតុនាទីក្រុងប៉ារីស ត្រង់ចំណុចមាត្រាទី៦.៤ បានចែងពីការធ្វើអាជីវកម្មកាបូន ។ ដូចយើងដឹងស្រាប់ហើយថា ការប្រែប្រួលអាកាសធាតុនឹងកើតមានឡើង ។ ហេតុនេះចាំបាច់ណាស់យើងត្រូវនាំគ្នាកាត់បន្ថយវា ពោលគឺកាត់បន្ថយផ្ទះកញ្ចក់ និងបន្ស៊ាំទៅនិងការប្រែប្រួលអាកាសធាតុនេះឯង ។
ឯកឧត្តមអនុរដ្ឋលេខាធិការបានថ្លែងបញ្ជាក់ថា ត្រង់មាត្រាទី៦.៤នេះដែរបានចែងថា យើងអាចទិញលក់-កាបូនបាន ក្នុងនេះយើងអាចធ្វើតាមវិធានការ ៣យ៉ាង គឺទី១- តាមរយៈទីផ្សារកាបូនស្ម័គ្រចិត្ត, ទី២- តាមរយៈកាបូនស្ម័គចិត្តពីរដ្ឋាភិបាលមួយទៅរដ្ឋាភិបាលមួយទៀត, និង ទី៣- តាមរយៈទីផ្សារកាបូនទាំងអស់ ក្រោមក្របខ័ណ្ឌអង្គការសហប្រជាជាតិ ឬអាចនិយាយបានថា ក្របខ័ណ្ឌអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ ។

ឯកឧត្តមបានថ្លែងថា ការចែងមាត្រាទាំងនេះឡើង ដើម្បីឱ្យបណ្តាប្រទេសនានាលើពិភពលោក អនុវត្តន៍ដោយសុចរិតភាព តម្លាភាពគ្នា មិនមានការកេងប្រវ័ញ្ចគ្នា ឬក្បត់គ្នាបានឡើយ ។
កញ្ញា Shomi Kim តំណាងប្រចាំប្រទេស នៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) បានបញ្ជាក់ឱ្យដឹងដែរថា ក្នុងការធ្វើអាជីវកម្មកាបូននាកន្លងមក វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល(GGGI) បានជួយដល់រដ្ឋាភិបាល ក្នុងការរៀបចំខ្លួន ដើម្បីអនុវត្តន៍នូវមាត្រាទី៦.៤ ដែលបានចែងពីការធ្វើអាជីវកម្មកាបូន ។ សម្រាប់មាត្រាទី៦ នៃកិច្ចព្រមព្រៀងស្តីពីការប្រែប្រួលអាកាសធាតុ គឺជាក្របខ័ណ្ឌមួយសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេស ពោលគឺរវាងប្រទេសអ្នកទិញ និងប្រទេសអ្នកលក់អាចចូលរួមសហការគ្នាបាន ដើម្បីកាត់បន្ថយ និងបន្សាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ។ ក្នុងនេះដែរ យើងសំដៅទៅលើការទិញលក់ទ្វេភាគី រវាងប្រទេសអ្នកលក់ និងប្រទេសអ្នកទិញ។ តាមរយៈការអនុវត្តមាត្រាទី៦ កិច្ចព្រមព្រៀង ស្តីពីការប្រែប្រួលអាកាសធាតុនេះដែរ យើងបានធ្វើសិក្សាសាលាជាច្រើន ដើម្បីឱ្យភាគីពាក់ព័ន្ធនៅកម្ពុជាបានយល់ និងការអនុវត្តមាត្រានេះ ប្រកបដោយប្រសិទ្ធភាព។ ជាមួយគ្នានាកន្លងមក យើងក៏បានជួយរាជរដ្ឋាភិបាលកម្ពុជា ពីវិធានប្រតិបត្តិ នៃការអនុវត្តមាត្រាទី៦នេះផង ។

គួរបញ្ជាក់ថានេះ កម្ពុជាដែលមានផ្ទៃដីអភិរក្សធំ ហើយកម្ពុជាបច្ចុប្បន្នមានផ្ទៃដីអភិរក្សទំហំជាង ៧លានហិកតា ឬស្មើប្រមាណ ជាង៤០ភាគរយ នៃប្រទេសកម្ពុជា ។
បើតាមក្រសួងបរិស្ថាន នាកន្លងមកបានឱ្យដឹងថា ក្នុងមួយឆ្នាំកម្ពុជាអាចផលិតកាបូនបានលើ១០លានតោន ដែលស្ថិតនៅដែនជម្រកសត្វព្រៃសត្វ ព្រៃតាតៃ ក្នុងខេត្តកោះកុង និងដែនជម្រកសត្វព្រៃកែវសីម៉ា ក្នុងខេត្តមណ្ឌលគិរី ក្នុងក្របខ័ណ្ឌទីផ្សារស្ម័គ្រចិត្ត ។ ថវិកាដែលទទួលបានពីការលក់កាបូន គឺយកទៅអភិវឌ្ឍន៍សហគមន៍ និងតំបន់អភិរក្សធនធានធម្មជាតិផ្សេងៗ ។
កម្ពុជាបានកំណត់ទិសស្លោក « ថែរក្សាឈើឈរដើម្បីរកចំណូល » ក្នុងនោះរួមមាន ការលក់ឥណទានកាបូន និងទេសចរណ៍ធម្មជាតិជាដើម។

ព័ត៌មានគួរចាប់អារម្មណ៍

ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
537 នាក់
ម្សិលមិញ :
2034 នាក់
សប្តាហ៍នេះ :
9059 នាក់
ខែនេះ :
29415 នាក់
3 ខែនេះ :
93218 នាក់
សរុប :
964511 នាក់