ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋបាលស្រុកកោះញែកបានប្រារព្ធពិធីមិទ្ទិញអបអរសាទរខួបលើកទី៤៥ ទិវាជ័យជំនះ ៧មករា ១៩៧៩ - ៧មករា២០២៤
Sun,14 January 2024 (Time 11:10 AM)
ដោយ ៖ (ចំនួនអ្នកអាន: 92នាក់)

មណ្ឌលគិរី នៅព្រឹកថ្ងៃទី១៣ខែមករាឆ្នាំ២០២៤នេះវេលាម៉ោង៨និង០០នាទី រដ្ឋបាលស្រុកកោះញែក បានប្រារព្ធពិធីមិទ្ទិញអបអរសាទរខួបលើកទី៤៥ នៅទិវាជ័យជំនះ ៧ មករា ១៩៧៩- ៧ មករា ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ជាក់ ម៉េងហ៊ាងអភិបាលរង ខេត្តមណ្ឌលគីរី តំណាងឲ្យ ឯកឧត្តម ថងសាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកោះញែក ឯកឧត្តម ចាន់រតនា អភិបាលរង ខេត្ត ជាអនុប្រធានក្រុមការងារចុះមូលដ្ឋាន ស្រុកកោះញែក

លោក យូ ចន្ទីរ ប្រធានក្រុមប្រឹក្សា ស្រុកកោះញែក លោកឌឹម នី អភិបាលនៃគណៈអភិបាលស្រុកកោះញែក សមាជិកក្រុមប្រឹក្សាស្រុក កងកម្លាំងប្រដាប់អាវុធទាំងបី ព្រមទាំងមន្ត្រីរាជការអង្គភាពជុំវិញស្រុកកោះញែក ផងដែរ។និងមានការអញ្ជើញនិមន្តព្រះសង្ឃ ចូលរួមផងដែរ។ក្រុមយុវជនកាកបាទក្រហម និងក្រុមយុវជនកាយរិទ្ធ ព្រមទាំងលោកគ្រូ អ្នកគ្រូសិស្សានុសិស្ស។

ក្នុងកម្មវិធីនោះដែរ ក៏មានក្រុមរបាំ សម្ដែងដោយ ជនជាតិដើមភាគតិចផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ លោក ឌឹម នី អភិបាល ស្រុកកោះញ៉ែក បានអាន សារ លិខិត។អបអរសាទររបស់
សម្ដេច មហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជាក្នុងឱកាសពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៥ ទិវាជ័យជម្នះ ៧ មករា ១៩៧៩ -៧ មករា ២០២៤។

នៅក្នុងនោះដែរ ឯកឧត្តម ជាក់ ម៉េងហ៊ាង មានមតិសំណេះសំណាល ដល់ប្អូនៗ សិស្សានុសិស្សខិតខំប្រឹងប្រែងរៀនសូត្រ។ និងកងកម្លាំង មន្ត្រីរាជការទាំងបីដើម្បីបម្រើសុខទុក្ខប្រជាពលរដ្ឋឱ្យអស់ពីកម្លាំងកាយចិត្ត។កម្មវិធីនេះប្រព្រឹត្តទៅនៅបរិវេណសាលាស្រុកកោះញែក និងមានការចូលរួមយ៉ាងច្រើនកុះករផងដែរ ។

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីបរិស្ថាន៖ ការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានជាអាទិភាពក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកសារព័ត៌មានបើផ្សាយខុស ត្រូវហ៊ានកែសម្រួល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវអ្នកសារព័ត៌មាន កុំធ្វើអ្វីនាំឱ្យបាត់បង់ឥទ្ធិពល នៃអំណាចទី៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវដល់អ្នកសារព័ត៌មាន ទាំងអស់រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ «Fake News» ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
537 នាក់
ម្សិលមិញ :
2791 នាក់
សប្តាហ៍នេះ :
6747 នាក់
ខែនេះ :
35957 នាក់
3 ខែនេះ :
69802 នាក់
សរុប :
764276 នាក់