ថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត អញ្ជើញសំណេះសំណាល និងចែកអំណោយជូនពលរដ្ឋជាង ១ពាន់ គ្រួសារ​នៅក្រុងរុនតាឯក
Wed,25 December 2024 (Time 08:36 PM)
ដោយ ៖ (ចំនួនអ្នកអាន: 76នាក់)

ខេត្ត​សៀមរាប៖ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដ​ល់​ប្រជា​ពលរដ្ឋ​ងាយ​រងគ្រោះចំនួន ១,៤០៩គ្រួសារ ដែលនៅរស់នៅក្នុងក្រុងរុនតាឯកតេជោសែន ខេត្ត​សៀមរាប។ ពិធី​សំណេះសំណាលដ៏កក់ក្ដៅខាងលើនេះ បានធ្វើឡើងនៅក្នុងបរិវេណផ្សារធម្មជាតិរុនតាឯក ក្នុង​ភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្ដសៀមរាប។

មុនចាប់​ផ្ដើម​អញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដឹកនាំសហការីបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកទេយ្យទាន រួមទាំងបច្ច័យ ប្រគេនដល់ព្រះសង្ឃ គង់នៅវត្ដធម្មជាតិរុនតាមឯកតេជោសែន ដើម្បីជា​ផ្នែក​មួយ​ជួយ​សម្រាលនូវភាពខ្វះខាតរបស់ព្រះសង្ឃផងដែរ។ វត្ដអារាមខាងលើនេះ គឺស្ថិតនៅក្បែរ​ទីតាំង​សំណេះ​សំណាល និងចែកអំណោយជូនប្រជាពលរដ្ឋងាយរងគ្រោះទាំងជាង១ពាន់គ្រួសារនេះ។

ការគោរពប្រតិបត្ដិការយ៉ាងខ្ជាប់ខ្ជួន នៅក្នុងវិស័យព្រះពុទ្ធសាសនានេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត មិន​ដែលរំលងនោះឡើយ ទោះអញ្ជើញទៅកាន់ទីតាំង ឬតំបន់ណាក៏ដោយ សម្ដេច​តែង​តែ​ដឹក​នាំ​កូនចៅ សហការីទាំងអស់ រួមទាំងប្រតិភូអមដំណើរគ្រប់លំដាប់ថ្នាក់ ចូលគោរពប្រតិបត្ដិជាប់និច្ច ដែលសកម្មភាពដ៏បវររបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានជាគំរូដ៏ល្អៗតដល់កូនចៅគ្រប់ៗរូប និងគ្រប់ជំនាន់តរៀងទៅ។

ក្នុងឱកាសដែលសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការី រួមទាំងប្រតិភូ បូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកទេយ្យទាន រួមទាំងបច្ច័យ ប្រគេនដល់ព្រះសង្ឃ រួច​ហើយ អ្នកម្ដាយមនុស្សធម៌ក៏មិនភ្លេចធ្វើទានផងដែរ ដោយបានជូននូវក្រណាត់ស និង​ថវិកា​មួយ​ចំនួន ដល់តាអាចារ្យ លោកតា លោកយាយជី ក្នុងវត្ដអារាមនេះ។

បន្ទាប់​មកសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានធ្វើដំណើរអញ្ជើញ​មក​សំណេះសំ​ណាល សួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះជាង ១ពាន់គ្រួសារ​ដែល​ក្នុង​មួយគ្រួសារៗទទួលបាន អង្ករ ៣០ គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ, ទឹកស៊ីអ៉ីវ ១យួរ, ប្រេង​ឆា ១ដប, ស្ករស ២គីឡូក្រាម, ម្សៅសាប៊ូ ១ថង់, ភេសជ្ជៈបាកាស ១ថង់, ឃីតមួយដែ​ល​មាន​សារុង ក្រមា មុង ភួយ រួមទាំងថវិកា ចំនួន ២ម៉ឺនរៀល។

ក្នុងនោះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បានផ្ដល់អំណោយសម្រាលការលំបាក ជូនដល់លោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សា និងវិទ្យាល័យ ហ៊ុន សែន រួមទាំងផ្ដល់នូវសៀវភៅសម្រាប់សិក្សា ប៊ិច និងថវិកាចំនួន ១ម៉ឺនរៀលដល់សិស្សានុសិស្ស ៧៥៦១ នាក់ ដែលកំពុង​សិក្សា​នៅ​សាលា​ទាំង​ពីរ​ខាងលើនេះ។

ឆ្លៀតក្នុងឱកាសសំណេះសំណាលនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានពាំ​នាំ​ព្រះរាជ​បណ្ដាំ​សួរសុខទុក្ខ និងក្ដីស្រឡាញ់នឹករលឹករបស់សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវីររាជមាតាជាតិខ្មែរ ដល់ប្រជានុរាស្ដ្ររបស់ព្រះវីររាជមាតាជាតិខ្មែរផងដែរ។

សូមជម្រាបថា បន្ទាប់ពីបញ្ចប់កិច្ចសំណេះសំណាលខាងលើនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបន្ដដំណើរជួបសំណេះសំណាល និងនាំយកអំណោយចែកជូនអ្នកជំងឺចំនួន ២៥ នាក់ដែលបានមកទទួលសេវាថែទាំ ពិនិត្យព្យាបាល នៅមន្ទីរពេទ្យបង្អែក ប៊ុន រ៉ានី ហ៊ុនសែន រុនតាឯកផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស្រុង វ៉ាន់ណូ ក្នុងនាមជាថ្នាក់ដឹកនាំ សមាជិក សមាជិការ នៃ សហព័ន្ធ សហជីព កម្ពុជា ការពារ កូនខ្មែរ   ទូទាំង រាជធានី /ខេត្ត ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានរដ្ឋសភាជាតិឡាវលៀងសាយភោជន៍ផ្លូវការជូនសម្តេចតេជោនិងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំសួនឧស្សាហកម្មស្វាយចន្ទី ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ​បានអញ្ជើញមកដល់កម្ពុជាវិញ ប្រកបដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចរយៈពេល ២ថ្ងៃនៅប្រទេសឡាវ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា អុឹង ឆហៀង (ហៅ សៀ )និងក្រុមគ្រួសារ ព្រមទាំងសហការី បាននាំយកបាយ ម្ហូប ទឹកសុទ្ឌចំនួន300 កញ្ចប់ចែកជូនអ្នកជំងឺ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1324 នាក់
ម្សិលមិញ :
382 នាក់
សប្តាហ៍នេះ :
8001 នាក់
ខែនេះ :
45630 នាក់
3 ខែនេះ :
105599 នាក់
សរុប :
1042405 នាក់