ថ្ងៃអង្គារ៍ ទី១៧ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ពិធីប្រកាសសមាសភាព និងបើកកិច្ចប្រជុំលើកដំបូង របស់ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី
Thu,04 January 2024 (Time 11:37 AM)
ដោយ ៖ (ចំនួនអ្នកអាន: 136នាក់)

មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំពិធីប្រកាសសមាសភាព និងបើកកិច្ចប្រជុំលើកដំបូង របស់ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី ក្រោមអធិបតីភាពឯកឧត្តម ឈួន វិន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី រួមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាជិក សមាជិកា នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង/ស្រុកទាំង០៥ ក្នុងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង/ស្រុក មេឃុំ ចៅសង្កាត់ជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។
ឯកឧត្តម ឈួន វិន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី បានសូមសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានទាំងអស់ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញតួនាទី និងភាកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងការទទួល ខុសត្រូវខ្ពស់នាពេលកន្លងមក។ ដើម្បីតម្រង់ទិស និងជំរុញប្រសិទ្ធភាពក្នុងការចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គោលនយោបាយ និងផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ឯកឧត្តម ស្នើឱ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នៃខេត្តមណ្ឌលគិរី យកចិត្តទុកដាក់លើការងារសំខាន់ៗរួមមាន៖ ១. ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ត្រូវមានការទទួលខុសត្រូវក្នុងការដឹកនាំ និងចាត់ចែងអនុវត្តការងារចុះមូលដ្ឋានក្នុងក្រុមការងាររបស់ខ្លួន ផ្អែកតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានខេត្តមណ្ឌលគិរី។ ២.ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានពុំមានតួនាទី ឬសិទ្ធិសម្រេចកិច្ចការជំនួសក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរ អង្គភាពជំនាញនានាឡើយ។ និងទី៣. ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ត្រូវសម្រេចផែនការសកម្មភាព ការធ្វើវេទិកាសាធារណៈផ្ទាល់ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានចប់គ្រប់ភូមិក្នុង ២១ឃុំ សង្កាត់ទូទាំងខេត្ត ដោយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ទាំងអស់ ត្រូវរៀបចំកម្មវិធីចុះវេទិកាសាធារណៈតាមភូមិនីមួយៗ។
ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានមានប្រសាសន៍ថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី ដើម្បីត្រួតពិនិត្យ និងគាំទ្រកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦នៃរដ្ឋសភានាពេលកន្លងមក បានប្រជុំផ្ទៃក្នុង និងបានចូលរួមសកម្មភាព ក្នុងព្រឹត្តិការណ៍នានា នៅមូលដ្ឋានជាច្រើនលើក ដោយបានចុះជួបប្រាស្រ័យផ្ទាល់ជាមួយ ប្រជាពលរដ្ឋតាមខ្នងផ្ទះសរុប ចំនួន ១៣៣លើក និងបានរៀបចំវេទិកាសាធារណៈ ចំនួន ៩០លើក ក្នុងនោះទទួល បានសំណើ សំណូមពររបស់ប្រជាពលរដ្ឋដែលបានលើកឡើងសរុបចំនួន ៨១៣ករណី ពាក់ព័ន្ធវិស័យចំនួន ២៣ បានដោះស្រាយរួចចំនួន ៣៨៥ករណី (ស្មើនឹង ៤៧%) កំពុងដោះស្រាយ ៣៦៥ករណី(ស្មើនឹង ៤៥%) បញ្ហានៅសេសសល់មិនទាន់ដោះ ស្រាយចំនួន ៦៣ករណី (ស្មើនឹង ៨%)។
សូមញ្ជាក់ថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី នីតិកាលទី៧នេះ មានសមាជិកសរុប ៥៩រូប និងសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូល ដ្ឋានថ្នាក់ខេត្ត និងក្រុង ស្រុក ឃុំ សង្កាត់ សរុបចំនួន ១៧០រូប៕

ព័ត៌មានគួរចាប់អារម្មណ៍

ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
150 នាក់
ម្សិលមិញ :
2034 នាក់
សប្តាហ៍នេះ :
8672 នាក់
ខែនេះ :
29028 នាក់
3 ខែនេះ :
92831 នាក់
សរុប :
964124 នាក់