ក្រចេះ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះបានថ្លែងបញ្ជាក់ថា ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ និងបន្តសហការស្អិតរមួតជាមួយគណៈកម្មាធិការបក្សខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ សាខាបក្សភូមិ ដើម្បីបន្តបម្រើប្រជាពលរដ្ឋ ក្នុងខេត្តក្រចេះឱ្យកាន់តែល្អប្រសើរបន្ថែមទៀតស្របតាមស្មារតីនៃមហាសន្និបាតវិសាមញ្ញរបស់គណបក្ស។ការថ្លែងបញ្ជាក់របស់ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះបែបនេះ នាឱកាសអញ្ជើញជាធិបតីក្នុងពិធីផ្សព្វផ្សាយសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា នាសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ នៅសាលមហោស្រពខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមសមាជិក សមាជិកានៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ មកពីក្រសួងព័ត៌មាន និងគណៈកម្មាធិការបក្សខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តក្រចេះសរុបប្រមាណជាង ៤០០ នាក់។ឯកឧត្ដម នេត្រ ភក្រ្ដា បានគូសបញ្ជាក់ថា ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះបានប្តេជ្ញាចិត្តអនុវត្តន៍ឱ្យបានជោគជ័យស្របតាមសេចក្តីសម្រេចចិត្តមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា។ ឯកឧត្តមប្រធានក្រុមការងារបានជម្រាបជូនដល់អង្គប្រជុំពីការវិវត្ដអំពីស្ថានភាពរបស់ពិភពលោក និងបញ្ហាប្រឈមនានាដែល ពិភពលោកកំពុងជួបប្រទះ ក៏ដូចជាការជះឥទ្ធិពលមកក្នុងតំបន់ និងប្រទេសកម្ពុជា។ទន្ទឹមនេះ ឯកឧត្តម ក៏បានគូសបញ្ជាក់ពីការវិវត្តនៃស្ថានភាពនយោបាយនៅកម្ពុជា ក៏ដូចជាសមិទ្ធផលការងាររបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដោយបានដាក់ចុះនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងនិរន្តរភាព ហើយបានផ្តោតលើអាទិភាព ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ឯកឧត្តមប្រធានក្រុមការងារក៏បានជំរុញសមាជិកសមាជិកាក្រុមការងារបង្កើនកិច្ចខិតខំប្រឹងប្រែងក្តាប់ឱ្យជាប់នៅបញ្ហានានានៅក្នុងមូលដ្ឋាន និងខិតខំឆ្លើយតបនឹងសេវាតម្រូវការ និងសេវាសំណូមពរ នានារបស់ប្រជាពលរដ្ឋដើម្បីឆ្លើយតបទៅនិងជំនឿទុកចិត្តដែលប្រជាពលរដ្ឋបានផ្តល់ជូនគណបក្សប្រជាជនកម្ពុជាតាមរយៈសន្លឹកឆ្នោតរបស់ខ្លួនបោះជូនគណបក្សប្រជាជនកម្ពុជា៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា