ខេត្តមណ្ឌលគិរី៖ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយនិងយុទ្ឋសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋបាលស្រុកកែវសីមា បានបន្តរៀបចំវេទិកាសាធារណៈថ្នាក់ជាតិជាមួយប្រជាពលរដ្ឋ ដើម្បីចង់ដឹងពីទុក្ខកង្វល់ និងសំណូមពរនានា ដែលមាននៅក្នុងមូលដ្ឋាន ដើម្បីឲ្យមន្រ្តីជំនាញបានដឹង និងដោះស្រាយជូន។វេទិកាសាធារណៈថ្នាក់ជាតិនេះ ធ្វើឡើងក្រោមវត្តមានឯកឧត្តម សួន សុខឃីម រដ្ឋលេខាធិការក្រសួងផែនការ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះគាំទ្រស្រុកកែវសីមា លោក សាន់ ដារិទ្ធិ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារថ្នាក់ខេត្ត ចុះមូលដ្ឋានស្រុក រួមទាំងអាជ្ញាធរស្រុក កងកម្លាំងប្រដាប់អាវុធទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើននាក់ ដែលប្រព្រឹត្តទៅនៅសាលាឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។នៅក្នុងវេទិកាសាធារណៈថ្នាក់ជាតិនោះដែរ ប្រជាពលរដ្ឋ បានឡើងជាសំណូមពរដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធ អណ្តូងទឹក បង្គន់អនាម័យ អគ្គិសនី ខ្វះសម្លៀកបំពាក់ប្រជាការពារ និងបញ្ហាសេវាធារណៈផ្សេងៗទៀត។ ទាក់ទង់នឹងបញ្ហាទាំងនេះ ត្រូវបានមន្រ្តីជំនាញនីមួយៗ បានធ្វើការកត់ត្រាទុក និងបំភ្លឺជូន និងបញ្ហាមួយចំនួនទៀត ត្រូវបានធ្វើរបាយការណ៍ដាក់ជូនថ្នាក់ដឹកនាំខេត្ត ក៏ដូចជាក្រសួងស្ថាប័ន ដើម្បីពិនិត្យ និងដោះស្រាយជូននៅពេលក្រោយ។ បន្ថែមលើសនេះ ឯកឧត្តម សួន សុខឃីម អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះគាំទ្រស្រុក មានប្រសាសន៍ថា ការចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាននាពេលនេះ ដើម្បីផ្សារភ្ជាប់ការទំនាក់ទំនង និងស្តាប់អំពីតម្រូវការ សំណូមពរ និងបញ្ហាប្រឈមនានា ដែលពួកគាត់បានជួបប្រទះនាពេលកន្លងមក ដើម្បីឲ្យក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត រួមទាំងអាជ្ញាធរមូលដ្ឋាន សហការគ្នា ក្នុងការដោះស្រាយជូន។លោក សាន់ ដារិទ្ធិ អភិបាលរងខេត្ត បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមប្រយុទ្ធប្រឆាំងបញ្ហាគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ និងបន្តអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីការគោរពច្បាប់ចរាចរផ្លូវគោក បញ្ហាអនាម័យបរិស្ថាន និងការទុកដាក់សំរាមនានាឲ្យបានត្រឹមត្រូវ ដើម្បីធ្វើយ៉ាងណានៅស្រុក ក៏ដូចជាខេត្តរបស់យើង មានសណ្តាប់ធ្នាប់ និងមានសោភ័ណភាពល្អ។ ទន្ទឹមនឹងនេះ ក៏សូមឲ្យប្រជាពលរដ្ឋ ត្រូវចេះចិញ្ចឹមសត្វ ដាំដុះដំណាំរួមផ្សំផ្សេងៗ ដើម្បីធ្វើយ៉ាងណា ឲ្យជីវភាពរស់នៅមានលក្ខណៈល្អប្រសើរបន្ថែមទៀត៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា