ភ្នំពេញ៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ បានទទួលជួបសម្តែងការគួរសមជាមួយ តំណាងអង្គការ មូលនិធិសត្វព្រៃពិភពលោក (WWF) ប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាអំពីកាលានុវត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការជំរុញឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសដែលប្រើប្រាស់ថាមពលបៃតង មិនប៉ះពាល់ដល់បរិស្ថាន។អង្គការ WWF បានលើកឡើងពីកិច្ចសហប្រតិបត្តិការជាមួយសហព័ន្ធទេសចរណ៍កម្ពុជា (CTF) ក្នុងការជំរុញកំណើនអេកូទេសចរណ៍ និងសហការជំរុញកម្មវិធីបណ្ដុះបណ្ដាលដល់បុគ្គលិកអាជីកម្ម និងអាជីវករឱ្យចូលរួមការប្រើប្រាស់ថាមពលបៃតង ដើម្បីជួយដល់បរិស្ថានភពផែនដី។ក្រសួងទេសចរណ៍បានសម្ដែងការគាំទ្រ និងបន្តកិច្ចសហប្រតិបត្តិការជាមួយអង្គការ WWF បន្ថែមទៀត ដែលការងារនេះជាផ្នែកមួយនៃបេសកកម្មរបស់ក្រសួងទេសចរណ៍ក្នុងការជំរុញកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយភាពរស់រវើក ការប្រកួតប្រជែង ចីរភាព និងបរិយាបន្ន៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា