ថ្ងៃអង្គារ៍ ទី១៧ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ព្រះចៅស៊ូលតង់ម៉ាឡេស៊ី សម្តែងព្រះរាជហរទ័យរីករាយ ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងសហប្រតិបត្តិម៉ាឡេស៊ី​-កម្ពុជា
Wed,28 February 2024 (Time 09:32 AM)
ដោយ ៖ (ចំនួនអ្នកអាន: 96នាក់)

ភ្នំពេញ ៖ ក្នុងឱកាសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ ព្រះចៅ​ Sultan Ibrahim ibni Almarhum Sultan Iskandar ព្រះមហាក្សត្រទី១៧ នៃប្រទេសម៉ាឡេស៊ី បានសម្តែងនូវព្រះរាជហរទ័យ រីករាយ ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងម៉ាឡេស៊ី​ និង​កម្ពុជា ។

សម្តេចធិបតី នារសៀលថ្ងៃទី២៧ កុម្ភៈ បានអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ ព្រះអង្គចៅ​ Sultan Ibrahim ibni Almarhum Sultan Iskandar ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការ នៅម៉ាឡេស៊ី។

ក្នុងព្រះរាជសវនាការនេះ ព្រះចៅ Sultan Ibrahim ibni Almarhum Sultan Iskandar បានសម្តែងនូវការសព្វព្រះរាជហឫទ័យ ចំពោះដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី នៅប្រទេសម៉ាឡេស៊ី និងបានផ្តាំផ្ញើព្រះរាជបណ្តាំសួរសុខទុក្ខថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី​ ព្រះមហាក្សត្រកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។

ព្រះចៅស៊ុលតង់​ អ៉ីប្រាហ៉ីម ក៏បានសម្តែង នូវព្រះរាជហរទ័យ រីករាយ ចំពោះភាពរីកចម្រើន នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសម៉ាឡេស៊ី​ និង​ប្រទេសកម្ពុជា។

សម្តេចធិបតី បានថ្លែងអំណរព្រះរាជគុណ យ៉ាងជ្រាលជ្រៅ​ ថ្វាយព្រះចៅ​ស៊ុលតង់​ អ៉ីប្រាហ៉ីម ដែលបានរាជានុញ្ញាតឲ្យសម្តេចបានចូលក្រាបថ្វាយបង្គំគាល់ និងបានថ្វាយព្រះរាជបណ្តាំសួរសុខទុក្ខរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី​ ព្រះមហាក្សត្រកម្ពុជាថ្វាយព្រះចៅសុលតង់​ អ៊ីប្រាហ៊ីម​ ផងដែរ។

បន្ថែមពីនេះ សម្តេចធិបតី ក៏បានទូលថ្វាយព្រះចៅស៊ុលតង់​ អ៊ីប្រាហ៊ីម អំពីការបោះឆ្នោតព្រឹទ្ធសភា​ អាណត្តិទី៥ នាពេលថ្មីៗនេះ និងបានទូលថ្វាយព្រះចៅស៊ុលតង់ អ៊ីប្រាហ៊ីម​ អំពីលទ្ធផលនៃ​ជំនួបទ្វេភាគីរវាងសម្តេចនិងនាយករដ្ឋមន្ត្រី ដាតុ​ ស៊េរី​ អាន់វ៉ា ប៊ីន​ អ៊ីប្រាហ៊ីម ដែលក្នុងនោះ​ ភាគីទាំងពីរបានពិភាក្សាគ្នាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលេីវិស័យជាច្រេីន​ រួមមាន៖ វិស័យពាណិជ្ជកម្ម វិស័យសេដ្ឋកិច្ច វិស័យទេសចរណ៍ វិស័យកសិកម្ម វិស័យការពារជាតិនិងសន្តិសុខ និងវិស័យអប់រំនិងបណ្តុះបណ្តាល ជាដើម ៕

ព័ត៌មានគួរចាប់អារម្មណ៍

ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
848 នាក់
ម្សិលមិញ :
2034 នាក់
សប្តាហ៍នេះ :
9370 នាក់
ខែនេះ :
29726 នាក់
3 ខែនេះ :
93529 នាក់
សរុប :
964822 នាក់