ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សមិទ្ធផលថ្មីៗទាំងពុទ្ធចក្រ និងអាណាចក្របានលេចឡើងជាបន្តបន្ទាប់នៅក្នុងដំណាក់កាលទី១នៃរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា
Tue,12 March 2024 (Time 06:32 PM)
ដោយ ៖ (ចំនួនអ្នកអាន: 38នាក់)

ខេត្តត្បូងឃ្មុំ៖ ស្នាមញញឹមរបស់ប្រជាជនកម្ពុជា គឺជាក្តីសង្ឃឹមរបស់គណបក្សប្រជាជនកម្ពុជា ហើយឋិតក្រោមដំបូលសន្តិភាពជាង៤០ឆ្នាំនេះ សមិទ្ធផលថ្មីៗទាំងពុទ្ធចក្រ និងអាណាចក្រដែលរួមមាន៖ ស្ពាន ផ្លូវ/ថ្នល់ សាលារៀន វត្តអារាមបានលេចឡើងជាបន្តបន្ទាប់ បើទោះកម្ពុជាបានឆ្លងកាត់នូវវិបត្តិសកលជាច្រើនលើកច្រើនសារក្តី ក៏ចក្ខុវិស័យឆ្ពោះទៅប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមានចំណូលមធ្យម មកកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ ២០៥០ ប្រកបដោយវិបុលភាព និងប្រជាជនរស់នៅមានភាពល្អប្រសើរនៅតែបន្តឥតដាច់ ក្រោមការដឹកនាំដ៏វៃឆ្លាត និងពេញដោយថាមពល របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងដំណាក់កាលទី១របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា។

ជាក់ស្តែង វត្តសន្តិវង្សារាម (ហៅវត្តផ្សារថ្មី) ភូមិ០៤+០៥ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលត្រូវបាននឹងកំពុងប្រារព្ធពិធីបុណ្យពិធីបុណ្យពុទ្ធាភិសេក សម្ពោធឆ្លងសមិទ្ធផល និងផ្កាប្រាក់សាមគ្គី នៅថ្ងៃទី ១២ មីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ សមិទ្ធផលនានាជាច្រើន ដែលត្រូវសម្ពោធឆ្លង ដាក់ឱ្យដំណើរការប្រើប្រាស់ជាផ្លូវការនៅក្និងវត្តសន្តិវង្សារាម នាពេលនេះរួមមាន កន្លែងពុទ្ធស្ថាន ទំហំ ២០មគុណ៦០ម ជួសជុសដំបូល និងធ្វើពិដានឧបដ្ឋានសាលា សួនក្នុងបរិវេណវត្ត ៣៥៣ ម៉ែត្រការ៉េ ជួសជុល និងតថែមសាលាធម្មសភា ៥.៣មគុណ១៣ម ដងទង់ធំចំនួន២គូ ផ្ទាំងអក្សរឈ្មោះវត្តទំហំ ៣មគុណ៩ម រូបសំណាក់ព្រះអង្គចេញបួសចំនួន១អង្គ ជួសជុសនិងលាបថ្នាំកុដិថ្មី ១២មគុណ២៤ម ចាក់គ្រួសខ្មៅកក្នងវត្តចំនួន៣២ឡាន ផ្លូវដីគ្រួសមួយខ្សែ ទទឹង ៤ម បណ្តោយ ២១០ម និង អំពូលសូឡាចំនួន១៧ដើម ។

សូមរម្លឹកជូនថា សមិទ្ធផលទាំងនេះអាចសម្រេចបាន គឺជាចំណែកដ៏សំខាន់អំពីសំណាក់សម្តេចទាំងបី គឺសម្តេចអគ្គធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន សម្តេចមហាពញាចក្រី ហេង សំរិន ដែលជាវីរជនកំពូលរបស់ជាតិ ដែលបានដឹកនាំគណបក្សប្រជាជនកម្ពុជាកសាងប្រទេសជាតិ មាតុភូមិ សាសនា និងប្រជាពលរដ្ឋឱ្យបានរីកចម្រើនរឹងមាំ ប្រកបដោយសេចក្តីសុខសាន្ត រីករាយថ្កុំថ្កើង និងមោទនភាព បើគ្មានសម្តេចទាំងបី គ្មានថ្ងៃ៧មករា ពោលគឺគ្មានថ្ងៃនេះទេ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីបរិស្ថាន៖ ការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានជាអាទិភាពក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកសារព័ត៌មានបើផ្សាយខុស ត្រូវហ៊ានកែសម្រួល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវអ្នកសារព័ត៌មាន កុំធ្វើអ្វីនាំឱ្យបាត់បង់ឥទ្ធិពល នៃអំណាចទី៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវដល់អ្នកសារព័ត៌មាន ទាំងអស់រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ «Fake News» ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
553 នាក់
ម្សិលមិញ :
2791 នាក់
សប្តាហ៍នេះ :
6763 នាក់
ខែនេះ :
35973 នាក់
3 ខែនេះ :
69818 នាក់
សរុប :
764292 នាក់