ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ក្នុងរយៈពេល ៦ខែ ចាប់ពីខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៤ មានគម្រោងចំនួន១៧៣គម្រោង បានចុះបញ្ជីវិនិយោគនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលមានទំហំទឹកប្រាក់ជាង ៤ពាន់លានដុល្លារ ព្រមទាំងបង្កើត ការងារជូនប្រជាពលរដ្ឋ ១៧ម៉ឺននាក់។សូមបញ្ជាក់ថា រយៈពេល៦ខែនេះ គឺជាពេលវេលា នៃការបង្កើតរាជរដ្ឋាភិបាលថ្មី ដឹកនាំសម្ដេចធិបតី ហ៊ុន ម៉ាណែត។នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ សម្ដេចធិបតីមានប្រសាសន៍ថា រាល់គម្រោងដែលបានចុះបញ្ជីវិនិយោគនៅ CDC គឺត្រូវមានឯកសារគ្រប់គ្រាន់ រួមទាំងមានទីតាំងដីផ្ទាល់ ឬជួលដីបានច្បាស់លាស់ ដូច្នេះក្រុមហ៊ុន ដែលចុះបញ្ជីភាគច្រើន គឺអនុវត្តគម្រោងទាំងនោះ។សម្ដេចធិបតីមានប្រសាសន៍ថា «ចឹងក្នុងរយៈពេល ៦ខែនេះ គម្រោង ១៧៣គម្រោង ហើយទុនវិនិយោគ ៤ ១៥០លានដុល្លារ ។ ក្រុមហ៊ុន មិនអាចបង្កើតមួយយប់ទេ ប៉ុន្ដែក្នុងរយៈពេល ៦ខែនេះ ដែលគាត់ចាប់អារម្មណ៍មកចុះឈ្មោះ ចុះបញ្ជីសិក្សាសម្រេចចិត្តរើសកម្ពុជា ជៀសជាងរើសប្រទេសផ្សេង។ ជាង៤ពាន់លាន បានសម្រេចចិត្តមកយើង ហើយក្នុងនោះលទ្ធភាពបង្កើតការងារបានជាង១៧ម៉ឺនកន្លែង ក្នុងគម្រោង ១៧៣គម្រោងនេះ»។សម្ដេចធិបតីបន្ដថា ប្រភពនៃការវិនិយោគនេះ មកពីប្រទេសចិន សិង្ហបុរី អាមេរិក កូរ៉េខាងត្បូង វៀតណាម ថៃ ជប៉ុន និងប្រទេសជាច្រើនទៀត ព្រមទាំងពីកម្ពុជា ខ្លួនឯងផងដែរ។ ក្នុងរយៈពេល ៦ខែនេះ រាជរដ្ឋាភិបាលកម្ពុជា បានដើរទាក់មួយ មិនមែនមកទាត់ខ្យល់នោះទេ។នាឱកាសនោះដែរ សម្ដេចនាយករដ្ឋមន្ដ្រី បានឲ្យដឹងទៀតថា នាពេលខាងមុខនឹងមានគណៈប្រតិភូវិនិយោគិនកូរ៉េខាងត្បូង មកបំពេញទស្សនកិច្ចនៅកម្ពុជា ខណៈសម្ដេច ក៏នឹងអញ្ជើញបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង ក្នុងខែឧសភា ឆ្នាំ២០២៤នេះផងដែរ។សម្ដេចធិបតីគូសបញ្ជាក់ថា «នៅក្នុងពេលខាងមុខនេះ គឺមានគណៈប្រតិភូ វិនិយោគិនកូរ៉េខាងត្បូងនឹងមក ហើយនៅខែ៥ (ឧសភា) ខ្ញុំនឹងទៅកូរ៉េខាងត្បូង ដើម្បីទស្សនកិច្ចផ្លូវការ តាមការអញ្ជើញ របស់ឯកឧត្ដមប្រធានាធិបតី»។សម្ដេចធិបតីបន្ថែមទៀតថា ក្នុងដំណើរ ទស្សនកិច្ចផ្លូវការ នៅកូរ៉េខាងត្បូង នាពេលខាងមុខនេះ សម្ដេចនឹងជជែកពិភាក្សា ជាការងារជាមួយ លោកប្រធានាធិបតីកូរ៉េត្បូង ដើម្បីទាក់ទាញការ វិនិយោគិនពីកូរ៉េខាងត្បូង មកវិនិយោគនៅកម្ពុជាបន្ថែមទៀត ៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា