ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋមន្ត្រី ឌិត ទីណា អនុញ្ញាតក្រុមហ៊ុន CSNC Agriculture ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
Tue,19 March 2024 (Time 02:11 PM)
ដោយ ៖ (ចំនួនអ្នកអាន: 31នាក់)

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតក្រុមហ៊ុន CSNC Agriculture Co.,Ltd ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ ចំពោះការស្វែងរកការគាំទ្រពីក្រសួងកសិកម្ម លើការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដើម្បីឱ្យការវិនិយោគទទួលបានជោគជ័យ និងមាននិរន្តរភាព ក្រុមហ៊ុនចាំបាច់ត្រូវមានផែនការវិនិយោគច្បាស់លាស់ និងមានការសហការល្អជាមួយរដ្ឋាភិបាល ដើម្បីឱ្យដំណើរវិនិយោគស្របតាមគោលនយោបាយជាតិ និងទទួលបានការគាំទ្រវិនិយោគ និងការសម្របសម្រួលផ្សេងៗទៀតពីក្រសួង។

លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ក្រុមហ៊ុនត្រូវពិនិត្យលទ្ធភាពក្នុងការសហការជាមួយសហគមន៍កសិកម្មទំនើប ដែលមានសមត្ថភាពក្នុងការផលិតទ្រង់ទ្រាយធំ ប្រកបដោយគុណភាពសម្រាប់នាំចេញ ការកាត់បន្ថយថ្លៃដើមផលិត មានតម្លៃបន្ថែមខ្ពស់ មានខ្សែច្រវាក់ផលិតកម្មល្អ ផ្តល់ចំណេញ មានប្រសិទ្ធភាពសេដ្ឋកិច្ចពិតប្រាកដ។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន អាចពិនិត្យលទ្ធភាពក្នុងការផ្តល់កញ្ចីដែលមានអត្រាការប្រាក់ទាប ដែលកសិករមានលទ្ធភាពសងត្រឡប់ និងទទួលបានផលចំណេញ។

សូមជម្រាបជូនថា ក្រុមហ៊ុនមានផែនការវិនិយោគជាច្រើនដូចជាស្វាយចន្ទី ស្វាយ ធុរេន និងសំបុកត្រចៀកកាំ ហើយការចាប់ផ្តើមដំបូងនេះ គឺផ្តោតលើស្វាយចន្ទី៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីបរិស្ថាន៖ ការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានជាអាទិភាពក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកសារព័ត៌មានបើផ្សាយខុស ត្រូវហ៊ានកែសម្រួល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវអ្នកសារព័ត៌មាន កុំធ្វើអ្វីនាំឱ្យបាត់បង់ឥទ្ធិពល នៃអំណាចទី៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវដល់អ្នកសារព័ត៌មាន ទាំងអស់រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ «Fake News» ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
584 នាក់
ម្សិលមិញ :
2791 នាក់
សប្តាហ៍នេះ :
6794 នាក់
ខែនេះ :
36004 នាក់
3 ខែនេះ :
69849 នាក់
សរុប :
764323 នាក់