ខេត្តស្ទឹងត្រែង៖ ក្រុមការងារគណៈកម្មការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិពិភាក្សាស្តីពីការធ្វើបច្ចុប្បន្នភាពដី និងចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ចក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែងគឺមានសារៈសំខាន់បំផុតក្នុងការរួមចំណែកអនុវត្តទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំពីសំណាក់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ។នេះបើតាមប្រសាសន៍របស់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តនាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ នៅសាលាខេត្តស្ទឹងត្រែង ក្នុងកិច្ចប្រជុំពិភាក្សាជាមួយ ឯកឧត្តម សូ ខនឫទ្ធីគុណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដែលមានមន្ទីរអង្គភាពពាក់ព័ន្ធចូលរួម ។ឯកឧត្តម អភិបាលខេត្តបានថ្លែងថា៖ការជំរុញទៅលើវិស័យដីធ្លីឱ្យកាន់តែមានប្រសិទ្ធភាព ហើយក្នុងនោះក៏ជាការអនុវត្តស្មារតីគោលនយោបាយសម្បទានសង្គមកិច្ច ជូនដល់គ្រួសារកងទ័ព គ្រួសារអតីតយុទ្ធជន និងគ្រួសារមានការខ្វះខាតដីពិតប្រាកដ នៅក្នុងក្របខណ្ឌទូទាំងប្រទេស ក៏ដូចជាសម្រាប់ក្នុងខេត្តស្ទឹងត្រែង គឺមាននៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ដែលបានដាក់ចេញ ។ឯកឧត្តមអភិបាលខេត្តបន្តថា៖ខេត្តស្ទឹងត្រែង យើងមានគោលដៅ៥ ដែលជាគោលដៅសម្បទានដីសង្គមកិច្ចសម្រាប់ជូនគ្រួសារអតីតយុទ្ធជន, គ្រួសារកងទ័ពនៅតាមតំបន់ព្រំដែន ក៏ដូចជាប្រជាពលរដ្ឋដែលខ្វះខាតដីពិតប្រាកដ ដែលការចុះបញ្ជីធ្វើយ៉ាងណាអនុវត្តតាមគោលការណ៍ណែនាំ និងតាមនីតិវិធី ៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា