ថ្ងៃអង្គារ៍ ទី១៧ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋមន្ត្រី ឌិត ទីណា អនុញ្ញាតគណៈប្រតិភូក្រុមហ៊ុនចិនចូលរួមសម្តែងការគួរសម និងពិភាក្សាការងារ
Wed,20 March 2024 (Time 08:39 AM)
ដោយ ៖ (ចំនួនអ្នកអាន: 107នាក់)

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតគណៈប្រតិភូក្រុមហ៊ុនចិន China Siwei Surveying and Mapping Technology Co.,Ltd ចូលរួមសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

បន្ទាប់បានទទួលស្តាប់ការធ្វើបទបង្ហាញ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវចំណាប់អារម្មណ៍លើបច្ចេកវិទ្យាថ្មីនេះ និងបានបង្ហាញពីតម្រូវការរបស់ក្រសួង ដែលចង់បានបច្ចេកវិទ្យាសម្រាប់ការគ្រប់គ្រងធនធានធម្មជាតិ និងអភិវឌ្ឍវិស័យកសិកម្ម ឱ្យកាន់តែមានភាពងាយស្រួល រហ័ស ជាក់លាក់ និងមានប្រសិទ្ធភាពការងារខ្ពស់។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី ក្នុងសម័យបរិវត្តន៍កម្មឌីជីថលនេះ វិស័យកសិកម្មត្រូវធ្វើទំនើបកម្ម តាមឱ្យទាន់សម័យកាល កាត់បន្ថយការចំណាយ និងមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថាបច្ចេកវិទ្យាបង្កភាពងាយស្រួល មានភាពច្បាស់លាស់ និងបង្កើនប្រសិទ្ធភាពការងារកាន់តែប្រសើរលើការគ្រប់គ្រងទិន្នន័យ ការព្យាករណ៍ ការប្រៀបធៀបការវិវត្តផ្សេងៗតាមឆ្នាំនីមួយៗនៅទូទាំងប្រទេស ដើម្បីបង្ការ និងអន្តរាគមន៍ក្នុងការគ្រប់គ្រង និងកាត់បន្ថយហានិភ័យនានាបង្កឡើងដោយគ្រោះធម្មជាតិដូចជាទឹកជំនន់ ខ្យល់ព្យុះ និងរាំងស្ងួត ទៅតាមអនុវិស័យនីមួយៗជាអាទិ៍ព្រៃឈើ ជលផលទាំងទឹកសាបនិងទឹកទឹកប្រៃ និងកសិកម្ម ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពបំផុត៕

ព័ត៌មានគួរចាប់អារម្មណ៍

ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1306 នាក់
ម្សិលមិញ :
2034 នាក់
សប្តាហ៍នេះ :
9828 នាក់
ខែនេះ :
30184 នាក់
3 ខែនេះ :
93987 នាក់
សរុប :
965280 នាក់