ថ្ងៃអង្គារ៍ ទី១៧ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
កម្ពុជា និងលិចតិនស្តាញ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍
Sat,02 March 2024 (Time 04:56 PM)
ដោយ ៖ (ចំនួនអ្នកអាន: 96នាក់)

ភ្នំពេញ ៖ ឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានជួបពិភាក្សាប្រកបដោយភាពស្និទ្ធស្នាល និងផ្លែផ្កា ជាមួយ លោកស្រី Dominique Hasler រដ្ឋមន្រ្តីការបរទេស អប់រំ និងកីឡា នៃបុរីក្សត្រលិចតិនស្តាញ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា ចាបពីថ្ងៃទី២៩ កុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងការបរទេស។

នាឱកាសនោះ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានរំលឹកឡើងវិញនូវការពិភាក្សាប្រកបដោយផ្លែផ្កា កាលពីជំនួបលើកដំបូងក្នុងឱកាសនៃសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨ នៅខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងញូវយ៉ក និងបានសង្កត់ធ្ងន់ពីសម្ទុះវិជ្ជមាននៃមិត្តភាពដែលកំពុងរីកលូតលាស់រវាងប្រទេសទាំងពីរ។

ឧបនាយករដ្ឋមន្រ្តី បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលលិចតិនស្តាញ ដែលបានជ្រើសរើសកម្ពុជា ជាប្រទេសអាទិភាពមួយ ក្នុងចំណោមប្រទេសអាទិភាពទាំងប្រាំបួន សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី។ រដ្ឋមន្រ្តីការបរទេសទាំងពីរ បានសម្តែងក្តីរីករាយដែលប្រទេសទាំងពីរ បានសម្រេចនូវកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពី កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ក្នុងគោលបំណងពង្រឹងបន្ថែមនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កាន់តែស៊ីជម្រៅ ដោយផ្តោតជាពិសេសលើការអភិវឌ្ឍធនធានមនុស្ស។

រដ្ឋមន្ត្រីការបរទេសទាំងពីរ បានបង្ហាញនូវការជឿជាក់ថា កិច្ចព្រមព្រៀងនេះ នឹងត្រួសត្រាយផ្លូវសម្រាប់ការចុះកិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់គ្នាលើវិស័យជាច្រើនដែលផ្តល់ផលប្រយោជន៍រួម។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានស្វាគមន៍នូវបំណងរបស់ លោកជំទាវ Dominique Hasler ក្នុងការបង្កើតការិយាល័យផ្នែកអភិវឌ្ឍន៍ប្រចាំកម្ពុជា ដែលនឹងជួយសម្របសម្រួលដល់ការអនុវត្តគម្រោងដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជា។

រដ្ឋមន្រ្តីការបរទេសទាំងពីរ បានសម្តែងនូវការប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតលើវិស័យមានសក្តានុពល ជាពិសេសវិស័យអបរំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលស្របនឹងគោលនយោបាយយកប្រជាជនជាស្នូល នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋា-ភិបាលកម្ពុជា។ រដ្ឋមន្រ្ដីការបរទេសទាំងពីរ ក៏បានឯកភាពស្វែងរកលទ្ធភាពក្នុងការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ។ បន្ថែមពីនេះ រដ្ឋមន្រ្ដីការបរទេសទាំងពីរ ក៏បានពិភាក្សាលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម។

ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា និង លោកស្រី Dominique Hasler បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេដើម្បីរក្សាទំនាក់ទំនងល្អដែលមានស្រាប់ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ សម្រាប់ផលប្រយោជន៍រួមនៃប្រជាជនប្រទេសទាំងពីរ។

គួរឱ្យកត់សម្គាល់ផងដែរថា ដំណើរទស្សនកិច្ចរបស់ លោកស្រី Dominique Hasler ដែលជាទស្សនកិច្ចថ្នាក់រដ្ឋមន្រ្តីជាលើកដំបូង នៃបុរីក្សត្រលិចតិនស្តាញ មកកាន់ព្រះរាជាណាចក្រកម្ពុជា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយនៅក្នុងទំនាក់ទំនងរវាងកម្ពុជា-បុរីក្សត្រលិចតិនស្តាញ៕

ព័ត៌មានគួរចាប់អារម្មណ៍

ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1133 នាក់
ម្សិលមិញ :
2034 នាក់
សប្តាហ៍នេះ :
9655 នាក់
ខែនេះ :
30011 នាក់
3 ខែនេះ :
93814 នាក់
សរុប :
965107 នាក់