ខេត្តពោធិ៍សាត់៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណដល់កម្លាំងចម្រុះ ដែលបាននិងកំពុងបេសកកម្មបង្រ្កាបទប់ស្កាត់បទល្មើលធនធានធម្មជាតិ ហើយបានចាត់ទុកថាជាការអន្តរាគមន៍របស់កងកម្លាំងគ្រប់ភេទ បានចូលរួមថែរក្សាការពារធនធានធម្មជាតិ សម្រាប់កូនចៅជំនាន់ក្រោយបន្តទៀត។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងដូចនេះ នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងចុះកំពុងឈរជើងចុះបង្រ្កាបទប់ស្កាត់បទល្មើសកាប់ រុករានដី ដីព្រៃក្នុងតំបន់ការពារធម្មជាតិ និងចុះពិនិត្យទីតាំងដាំស្តារព្រៃឡើងវិញ ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ នាថ្ងៃអាទិត្យទី២៤ ខែមីនា ឆ្នាំ២០២៤។ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី មានប្រសាសន៍ថា កម្លាំងមន្រ្តីឧទ្យានុរក្សរបស់ក្រសួងបរិស្ថាន សរុបមានត្រឹមមតែ ១២០០នាក់ ហើយត្រូវគ្រប់គ្រងតំបន់ការពារធម្មជាតិ ដែលមានផ្ទៃដីជាង៧,២ ហិចតា គ្របដណ្តប់ប្រមាណ៤០% នៃផ្ទៃដីប្រទេសទាំងមូល។ដើម្បីធានាការគ្រប់គ្រងធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព យើងត្រូវអនុវត្តតាមបទបញ្ជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានម៉ឹងម៉ាត់ ម៉ត់ចត់ ដែលក្នុងនោះ ក្រសួងបរិស្ថាន បានដាក់ចេញវិធានការ ចំនួន៤ ក្នុងនោះជំរុញការអនុវត្តច្បាប់១០០% មិនមានការ លើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ចុះ កិច្ចសន្យា ហើយដោះលែងអ្នកប្រព្រឹត្តបទល្មើស។ ការសហការយ៉ាងជិតស្និតជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត នោះគឺអាជ្ញាធរមូលដ្ឋានរាជធានី ខេត្ត ដែលមានតួនាទី ភារកិច្ចគ្រប់គ្រងធនធានធម្មជាតិ។ ពង្រឹងកិច្ចសហការជាមួយគណៈបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តកន្លងមក និងជំរុញការដាំស្តារព្រៃឈើ និងឈើហូបផ្លែឱ្យសំដៅឱ្យមានការដាំដើមឈើច្រើន ដើម្បីបង្កើនការដាំដុះគម្របព្រៃឈើ ឱ្យបានជាង ៦០%ក្នុងឆ្នាំ ២០៥០ផង និងបង្កើតចំណូលសេដ្ឋកិច្ចមូលដ្ឋាន ផ្តល់ប្រយោជន៍ជូនប្រជាពលរដ្ឋ តាមរយៈការអភិវឌ្ឍគោលដៅលំហែរបៃតង ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន និងអនុលោមតាម យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
វីដែអូ
ចំនួនអ្នកទស្សនា