ថ្ងៃអង្គារ៍ ទី១៧ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ក្រសួងបរិស្ថានគាំទ្រការវិនិយោគកាបូនឆ្ពោះទៅភាពស្អាតលើដី ក្នុងទឹក និងអាកាស
Wed,27 March 2024 (Time 10:12 AM)
ដោយ ៖ (ចំនួនអ្នកអាន: 89នាក់)

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានគាំទ្រ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនដៃគូអភិវឌ្ឍន៍រួមចំណែកក្នុងការវិនិយោគកាបូនឆ្ពោះទៅភាពស្អាតលើដី ក្នុងទឹក និងអាកាស។ ការថ្លែងនេះ ធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ហ័ង អាញ់ យុង (HOANG ANH DUNG) អ្នកជំនាញលើការអភិវឌ្ឍប្រកបដោយចីរភាពរបស់ក្រុមហ៊ុន អ៊ីនត្រាកូ ហូឌីង (INTRACO Holding) នៃប្រទេសវៀតណាម នៅរសៀលថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៤ នាទីស្តីការក្រសួងបរិស្ថាន។

លោក ហ័ង អាញ់ យុង (HOANG ANH DUNG) អ្នកជំនាញលើការអភិវឌ្ឍប្រកបដោយចីរភាពរបស់ក្រុមហ៊ុន អ៊ីនត្រាកូ ហូឌីង (INTRACO Holding) នៃប្រទេសវៀតណាម បានស្នើចូលរួមចំណែកជាមួយការងារអាទិភាពរបស់ក្រសួងបរិស្ថាន តាមរយៈការផ្តល់ជូននូវធុងចម្រោះទឹកស្អាត និងចង្រ្កានសន្សំសំចៃការពារបរិស្ថាន ដើម្បីចែកជូនប្រជាជនក្រីក្រនៅតាមតំបន់ដាច់ស្រយាលនានានៅកម្ពុជា។ ការរួមចំណែកនេះ គឺជាផ្នែកមួយក្នុងការទប់ស្កាត់កុំឱ្យមានការកើនឡើងកម្តៅផែនដី ជាមួយនឹងការប្រើប្រាស់ថាមពលដោយសន្សំសំចៃ ជាពិសេសចង្រា្កននេះ បានកាត់បន្ថយការបញ្ចេញផ្សែងពុលទៅក្នុងបរិយាកាស គឺជួយឱ្យខ្យល់កម្ពុជាស្អាត និងក៏ដូចជាការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ អនុលោមតាមវិធានប្រតិបត្តិ មាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវការអរគុណចំពោះសមានចិត្តល្អ ក្នុងការរួមចំណែកជាមួយនឹងភាពស្អាតរបស់កម្ពុជា ហើយភាពស្អាតលើដី ក្នុងទឹក និងអាកាសនេះ គឺមិនមានព្រំដែននោះទេ ភាពស្អាតនេះនឹងសាយភាពទៅដល់ប្រទេសវៀតណាម ដែលជាប្រទេសភូមិផងរបងជាមួយគ្នា ហើយប្រទេសយើងនឹងរស់នៅក្នុងបរិស្ថានស្អាតជាសហគមន៍អាស៊ានស្អាតតែមួយជាមួយគ្នា។ ជាការគូសបញ្ជាក់បន្ថែម ឯកឧត្តមរដ្ឋមន្រ្តីថា ដើម្បីទទួលបានភាពស្អាតជំរុញដល់ពាណិជ្ជកម្មកាបូន ៤១.៧%នៅឆ្នាំ ២០៣០ អនុលោមតាមវិធានប្រតិបត្តិ មាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុនេះ ក្រសួងបរិស្ថានបានរៀបចំយុទ្ធសាស្រ្តរបស់ខ្លួនរួចជាស្រេច នោះគឺភាពស្អាត ប្រកបដោយតម្លាភាព គណនេយ្យភាពសង្គម និងគោរពតាមវិធានការច្បាប់បានខ្ជាប់ខ្ជួន។

លើសពីនេះ គ្រប់ភាគីទាំងអស់ដែលបានរួមចំណែកក្នុងពាណិជ្ជកម្មកាបូន ដែលមានក្រុមហ៊ុនជាច្រើន រួមមានជប៉ុន សង្ហបូរី និងវៀតណាម កម្ពុជានឹងបែងចែកភាគលាភនៃការធ្វើពាណិជ្ជកម្មនេះជូនស្មើគ្នា បន្ទាប់ពីបានផ្តល់ជូននូវប្រយោជន៍ទាំងនេះជូនប្រជាជនកម្ពុជារួច កម្ពុជាមិនឱ្យអ្នកវិនិយោគណាមួយដែលមានបំណងល្អជួយកម្ពុជាខាតប្រយោជន៍នោះឡើយ គឺយើងឈរលើគោលការណ៍ស្អាតពីខាងក្នុង មិនកេងចំណេញ ដើម្បីជំរុញការវិនិយោគបៃតង ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភាជាតិ៕

ព័ត៌មានគួរចាប់អារម្មណ៍

ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
972 នាក់
ម្សិលមិញ :
2034 នាក់
សប្តាហ៍នេះ :
9494 នាក់
ខែនេះ :
29850 នាក់
3 ខែនេះ :
93653 នាក់
សរុប :
964946 នាក់