ខេត្តស្ទឹងត្រែង៖ ភាពជោគជ័យរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដោយមានកិច្ចខិតខំប្រឹងប្រែងពីគ្រប់ក្រសួងស្ថាប័នទាំងអស់ និងការបម្រើប្រជាពលរដ្ឋ ទាំងថ្នាក់ជាតិ និងក្រោមជាតិ បានធ្វើឱ្យប្រជាពលរដ្ឋមានជំនឿទុកចិត្តមកលើរាជរដ្ឋាភិបាលថ្មី ។ នេះជាប្រសាសន៍ ឯកឧត្តម នេត្រ ភត្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរព័ត៌មាន និងអ្នកសារព័ត៌មានប្រចាំខេត្តស្ទឹងត្រែង នៅមន្ទីរព័ត៌មានខេត្ត កាលពីរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤។ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ទៀតថា៖ បើយោងតាមការស្ទង់មតិ កាលពីខែឧសភា ឆ្នាំ២០២៣ មុនការបោះឆ្នោត ក្នុងនោះប្រជាពលរដ្ឋបានបង្ហាញថា៧៧% គឺជឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល ។ ដោយឡែកនៅខែមករា ឆ្នាំ២០២៤ ការស្ទង់មតិដដែល បានបង្ហាញអំពីលទ្ធផលនូវការជឿទុកចិត្តមកលើរដ្ឋាភិបាល គឺកើន៥% ។ នេះគឺបានបញ្ចប់នូវការសង្ស័យទាំងស្រុងចំពោះក្រុមអ្នកបន្តវេណរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយអ្នកបន្តវេណដែលមានសម្តេចធិបតីនាយករដ្ឋមន្រ្តីក្នុងការដឹកនាំប្រទេស ។ឯកឧត្តមរដ្ឋមន្រ្តីបន្តថាទាំងនេះគឺដោយសារតែរដ្ឋាភិបាលរបស់សម្តេចធិបតី បានដាក់ចុះនូវគោលនយោបាយ និងយុទ្ធសាស្រ្តោផ្សេងៗ ឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ ក្នុងនោះគឺយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ។ ក្នុងនោះមានកម្មវិធីអទិភាព៦ ដែលពាក់ព័ន្ធអំពីសុខភាពសុខាភិបាលរបបសន្តិសុខសង្គមផ្សេងៗ ទាំងនេះហើយដែលធ្វើឱ្យប្រជាពលរដ្ឋទទួលបាននូវជំនឿទុកចិត្តហើយទទួលបានផល នេះគឺជាអ្វីដែលបានកើតឡើងនៃការបម្រើប្រជាពលរដ្ឋរបស់រដ្ឋាភិបាល៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
វីដែអូ
ចំនួនអ្នកទស្សនា