ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
IDP Education Cambodia គ្រោងពង្រីកសាខាបន្ថែមទៀត នៅតាមបណ្ដាខេត្ត ក្រុង នៅកម្ពុជា
Mon,04 March 2024 (Time 08:11 AM)
ដោយ ៖ (ចំនួនអ្នកអាន: 39នាក់)

ភ្នំពេញ៖ ក្នុងឱកាសចូលជួបសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤នេះ លោកស្រី Tennealle O’Shannessy នាយកប្រតិបត្តិ IDP Educationបានបង្ហាញបំណងពង្រីកការវិនិយោគ តាមរយៈការបើកសាខាថ្មីបន្ថែមទៀត នៅតាមបណ្ដាខេត្ត ក្រុង នៅកម្ពុជា ។

ក្នុងជំនួបនេះ លោកស្រី នាយកប្រតិបត្តិ បានអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្ដល់នូវការគាំទ្រដល់ដំណើរការអាជីវកម្មរបស់ IDP Education នៅកម្ពុជា ហើយលោកស្រី ក៏បានបញ្ជាក់ផងដែរថា IDP Education នឹងបន្តនូវកិច្ចសហការល្អបន្ថែមទៀត ជាមួយស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា។

ទន្ទឹមនឹងនោះ លោកស្រីនាយកប្រតិបត្តិ បានគោរពជម្រាបជូន សម្ដេចធិបតី អំពីវឌ្ឍនភាពនៃប្រតិបត្តិការអាជីវកមុ្មរបស់ IDP Education ដែលរួមមាន សាលាបណ្ដុះបណ្ដាលភាសាអង់គ្លេស ACE នៅកម្ពុជា ដែល ជាសាលាឈានមុខមួយ និងមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ។

ជាងនេះទៅទៀត លោកស្រីនាយកប្រតិបត្តិ ក៏បានគោរពជម្រាបជូនសម្ដេចធិបតីផងដែរថា IDP Education ក៏បានផ្ដល់នូវសេវាកម្មប្រឹក្សាយោបល់ សម្រាប់សិស្ស និស្សិត ក្នុងការដាក់ពាក្យចូលរៀន នៅតាមបណ្ដាសាកលវិទ្យាល័យនានានៅក្រៅប្រទេស ដែលរួមមាន÷ អូស្ត្រាលី ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក នូវែលហ្សេឡង់ ជាដើម។

កន្លងមក IDP Education បានផ្ដល់នូវការប្រឹក្សាយោបល់ និងសម្របសម្រួល ចំពោះការបន្តការសិក្សារបស់សិស្ស និស្សិត នៅក្រៅប្រទេស ចន្លោះពី១៥០០ ទៅ ២០០០ នាក់ ក្នុងមួយឆ្នាំៗ។ ក្រៅពីនេះ IDP Education ក៏បានផ្ដល់នូវសេវាកម្មក្នុងការរៀបចំចងក្រងសមាគមអតីតនិស្សិត(Alumni) ព្រមទាំងបានសហការ ជាមួយបណ្ដាសាកលវិទ្យាល័យមួយចំនួន ក្នុងការផ្ដល់ជំនួយផ្នែកបច្ចេកទេសលើការគ្រប់គ្រង ប្រព័ន្ធទិន្នន័យកម្មវិធីសិក្សាផងដែរ។

លោកស្រីនាយកប្រតិបត្តិ ក៏បានបង្ហាញបំណងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា ដោយ IDP Education មានផែនការពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀត ដែលក្នុងពេលឆាប់ៗខាងមុខនេះ IDP គ្រោងនឹងបើកសាខាថ្មីបន្ថែមមួយទៀតនៅខេត្តសៀមរាប ហើយក្រុមហ៊ុនក៏មានផែនការ​ពង្រីកសាខាជាបន្តបន្ទាប់ នាពេលអនាគតនៅតាមបណ្ដាខេត្ត ក្រុង មួយចំនួននៅកម្ពុជា ដែលរួមមានខេត្តបាត់ដំបង កំពង់ចាម កំពត ព្រះសីហនុ និងក្រុងប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ និងរីករាយដែលបានជួបពិភាក្សាការងារ ជាមួយលោកស្រីនាយកប្រតិបត្តិ និងបានវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពប្រតិបត្តិការអាជីវកម្ម របស់ IDP Education និងការរួមចំណែកក្នុងការលើកកម្ពស់ គុណភាពអប់រំ និងកសាងធនធានមនុស្សនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សម្ដេចធិបតី បានបញ្ជាក់ផងដែរថា ការបណ្ដុះបណ្ដាលធនធានមនុស្ស ជាពិសេសលើជំនាញផ្នែកភាសាអង់គ្លេសនេះ មានសារៈសំខាន់ខ្លាំងណាស់ ក្នុងយុគសម័យសកលភាវូបនីយកម្មនៃពិភពលោក ដោយភាសាអង់គ្លេសជាស្ពាននៃការផ្សារភ្ជាប់នូវទំនាក់ទំនង ទាំងក្នុងបរិបទការងារ ធុរកិច្ច និងសង្គម ។

សម្ដេចធិបតីបានគូសបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា គឺផ្តោតលើការជំរុញកំណើនសេដ្ឋកិច្ច ដោយផ្អែកលើធនធានមនុស្ស ហើយរាជរដ្ឋាភិបាលបានយកចិត្តខ្លាំង លើការពង្រឹងការបណ្ដុះបណ្ដាលធនធានមនុស្ស និងជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋកម្ពុជា ព្រោះវាជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

បន្ថែមលើនេះ សម្ដេចធិបតី ក៏បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលអូស្រ្តាលី ដែលបានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ជាពិសេសមន្ត្រីរាជការ និងអរគុណចំពោះការសម្របសម្រួលពី IDP Education នាពេលកន្លងមក។

សម្ដេចធិបតី ក៏បានបញ្ជាក់ផងដែរថា ក្រៅពីការទទួលបាននូវអាហារូបករណ៍របស់មន្ត្រីរាជការស៊ីវិលនេះ ផ្នែកកងទ័ពក៏មានទំនាក់ទំនងជាមួយ IDP Education និងបានទទួលនូវការផ្ដល់វគ្គបណ្តុះបណ្តាល អាហារូបករណ៍ និង កម្មវិធីសិក្សាផ្លាស់ប្ដូរបទពិសោធន៍ នៅក្នុងវិស័យកងទ័ពផងដែរ។

សម្ដេចធិបតី បានលើកទឹកចិត្តឱ្យ IDP Education បន្តគាំទ្រ និងសហការជាមួយក្រសួងពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីពិនិត្យលទ្ធភាពបណ្ដុះបណ្ដាលលើកម្មវិធីផ្សេងៗបន្ថែមទៀត ដូចជាជំនាញបច្ចេកវិទ្យាឌីជីថល សំដៅបន្តចូលរួមចំណែកក្នុងការកសាងធនធានមនុស្សនៅព្រះរាជាណាចក្រកម្ពុជា ៕

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចធិបតី អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត បម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សេរីភាពសារព័ត៌មាននៅកម្ពុជាមានលក្ខណៈល្អប្រសើរ ()

ព័ត៌មានគួរចាប់អារម្មណ៍

នៅកម្ពុជាមានអ្នកសារព័ត៌មានចំនួនប្រមាណ ១មុឺននាក់ដែលកំពុងប្រកបវិជ្ជាជីវៈ ()

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធសហជីពកម្ពុជាការពារកូនខ្មែរ ជាសមាជិករបស់ សហភាពសហជីពមរតកជាតិកម្ពុជា សូមគោរពគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
715 នាក់
ម្សិលមិញ :
844 នាក់
សប្តាហ៍នេះ :
5990 នាក់
ខែនេះ :
32114 នាក់
3 ខែនេះ :
69222 នាក់
សរុប :
759088 នាក់