ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សម្តេចធិបតី៖ រាជរដ្ឋាភិបាលត្រៀមថវិកាជិត១០០លានដុល្លារក្នុងមួយឆ្នាំសម្រាប់អនុវត្តកម្មវិធីផ្តល់សេវាថែទាំសុខភាពពលរដ្ឋ
Mon,04 March 2024 (Time 08:12 AM)
ដោយ ៖ (ចំនួនអ្នកអាន: 69នាក់)

អូស្រ្តាលី៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាត្រៀមថវិកាជិត១០០លានដុល្លារសម្រាប់អនុវត្តកម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពដោយគ្របដណ្តប់ប្រជាជនកម្ពុជាចំនួន៩លាននាក់។

ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយពលរដ្ឋខ្មែរនៅប្រទេសអូស្រ្តាលីនារសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតីមានប្រសាសន៍ថា៖«ការដាក់ចេញគោលនយោបាយនេះយើងត្រៀមថវិកាក្បែរ១០០លានដុល្លារក្នុងមួយឆ្នាំ ដើម្បីជួយ ហើយក្នុងគោលដៅរបស់យើង ធ្វើម៉េចត្រូវគ្របដណ្តប់ប្រជាជនចំនួន៩លាននាក់ឱ្យមាន SOCIAL SECURITY( សន្តិសុខសង្គមសម្រាប់សុខាភិបាល)»។

បើតាមសម្តេចធិបតី គោលនយោបាយនេះអនុវត្តសម្រាប់ប្រជាជនក្រីក្របំផុត ដោយមិនមានការបង់វិភាគទានដោយរដ្ឋចេញថ្លៃ១០០ភាគរយលើសេវាព្យាបាល ខណៈបច្ចុប្បន្នមានប្រជាជនចំនួន៤៩ម៉ឺនគ្រួសារ ហើយប្រជាជនចំនួន១លាន៨សែននាក់ទទួលបានផល។

ជាមួយគ្នានេះអនុវត្តសម្រាប់អ្នកទទួលបន្ទុកក្នុងសមាជិកបេឡាជាតិរបបសន្តិសុខសង្គម រួមមាន ប្តី ឬប្រពន្ធ និងកូនក្នុងបន្ទុកដោយបង់វិភាគទាន១៥ ៦០០រៀលក្នុងមួយខែ។ បើតាមសម្តេចធិបតី ពលរដ្ឋចំនួន២លាននាក់ហើយដែលចូលជាសមាជិក ប.ស.ស។

សម្តេចធិបតីថ្លែងថា៖«នៅក្នុងជំហានមួយ យើងចង់បាន៩លាននាក់ គាត់លែងភ័យព្រួយនៅក្នុងពេលឈឺស្កាត់ រដ្ឋជួយផង យើងមានកម្មវិធីដែលគាត់ចូលផង នេះជាការងារសំខាន់ដើម្បីជួយដល់ប្រជាពលរដ្ឋយើងមានសុខភាពល្អ នេះជាគោលការណ៍ដែលយើងដាក់ចេញ»។

គូសបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាបានដាក់ដំណើរការជាផ្លូវការនូវរបបសន្ដិសុខសង្គមផ្នែកថែទាំងសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត កាលពីថ្ងៃអង្គារ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ៕
ថ្ងៃចេញផ្សាយៈ ខែ​មីនា 4, 2024

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំកិច្ចិភាក្សាលើសេចក្តីព្រាង «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» ដែលផ្តោតទៅលើការទទួលខុសត្រូវលើវិជ្ជាជីវៈសារព័ត៌មាន ()

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរស្រុកកោះញែក រៀបចំវេទិកាសាធារណៈថ្នាក់ជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈម និងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ស្ថិតនៅក្នុងឃុំស្រែហ៊ុយ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ៖ អ្នកបំផុសព័ត៌មានក្លែងក្លាយ រឿងកាត់ខេត្ត៤ឲ្យវៀតណាម គឺមិនអាចអន់ឱនឲ្យបានទេ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ៖ ករណីបង្កើតព័ត៌មានក្លែងក្លាយ អំពីការកាត់ខេត្ត៤ឲ្យវៀតណាម គឺបានចាប់ខ្លួន មនុស្ស៣នាក់ហើយ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោស្នើដល់តុលាការឱ្យកាត់ទោសអ្នកដែលប្រឌិតរឿងថាកម្ពុជាកាត់ដីឱ្យវៀតណាមឱ្យដល់កម្រិតអតិប្បរមានៃទោស ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
205 នាក់
ម្សិលមិញ :
620 នាក់
សប្តាហ៍នេះ :
5678 នាក់
ខែនេះ :
29688 នាក់
3 ខែនេះ :
78493 នាក់
សរុប :
832059 នាក់