ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋបាលខេត្តមណ្ឌលគិរីប្រារព្វពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៣ ឆ្នាំ២០២៤ ប្រធានបទ«ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល»
Mon,04 March 2024 (Time 08:13 AM)
ដោយ ៖ (ចំនួនអ្នកអាន: 45នាក់)

ខេត្តមណ្ឌលគិរី៖ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី និងលោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៣ឆ្នាំ២០២៤ ប្រធានបទ«ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ដោយមានការចូលរួមពីស្រ្តី ដែលជាសមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី អភិបាលរងក្រុង/ស្រុក មេឃុំ ចៅសង្កាត់ តំណាងអង្គការដៃគូរ តំណាងសហគមន៍ លោកគ្រូ អ្នកគ្រូ យុវជន និងសិស្សានុសិស្សប្រមាណជា ៣៥០នាក់ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារពេជ្រដា ក្នុងក្រុងសែនមនោរម្យ នាព្រឹកថ្ងៃអាទិត្យ ទី០៣ ខែមីនា ឆ្នាំ២០២៤។

លោកស្រី វិន ស៉ីធួន អភិបាលរងខេត្ត មានប្រសាសន៍ថា ក្នុងរយៈពេល២០ឆ្នាំជាងមកនេះ ស្ថានភាពស្រ្តីក្នុងខេត្តមណ្ឌលគិរី មានការរីកចម្រើនជាបន្តបន្ទាប់ទាំងវិស័យរដ្ឋ និងឯកជន ហើយក្នុងនោះយើងមានស្រ្តីជាមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរអង្គភាពមួយចំនួន អភិបាលរងក្រុង/ស្រុក និងមេឃុំ/ចៅសង្កាត់។ លោកស្រីបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានបន្តដំណើរការគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គមតម្លៃស្ត្រី និងគ្រួសារខ្មែរ ដែលមានលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជាប្រធានកិត្តិយស ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងនូវសីលធម៌សង្គម ដែលមានសនិ្តភាព និងមានការអភិវឌ្ឍន៍ប្រកបដោយស្ថេរភាព សមធម៌ ការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស។

លោកស្រី អភិបាលរងខេត្ត បានគាំទ្ររាល់សកម្មភាពរបស់ក្រសួងកិច្ចការនារី ក៏ដូចជាមន្ទីរស្ថាប័ន និងអង្គការក្រៅរដ្ឋាភិបាល ដែលបានសហការគ្នា ប្រកបដោយលទ្ធផលផ្លែផ្កា ក្នុងគោលបំណងលើកស្ទួយស្រ្តី បុរស លើគ្រប់ផ្នែក គ្រប់វិស័យ ដើម្បីនាំមកនូវសុខសន្តិភាពរុងរឿង និងសុខដុមរមនាក្នុងសង្គម ដែលមានសីលធម៌ខ្ពស់ ព្រមទាំងខិតខំជំរុញលុបបំបាតឲ្យអស់នូវការរើសអើងគ្រប់សកម្មភាពចំពោះស្រ្តី ដើម្បីស្រ្តី និងបុរសមានលទ្ធភាព សហការគ្រប់សកម្មភាពក្នុងសង្គម។ លោកស្រី បានថ្លែងអំណរគុណដល់ស្រ្តី ដែលជាថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ រដ្ឋបាលក្រុង/ស្រុក ឃុំ/សង្កាត់ អង្គការដៃគូ ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ ដែលចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាពនៃការបញ្ច្រាបយេនឌ័រ និងការពង្រឹងភាពអង់អាចដល់ស្រ្តី។

ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត បានអានព្រះរាជសារសម្តេចព្រះមហាក្សត្រ នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឪកាសអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៣ឆ្នាំ២០២៤ ដោយមានអត្ថន័យយ៉ាងជ្រាវជ្រៅ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី បាននឹងកំពុងខិតខំប្រឹងប្រែងដាក់ចេញនូវគោលនយោបាយ និងវិធានការចាំបាច់ដើម្បីបណ្តុះបណ្តាល និងកសាងមូលធនមនុស្សលើវិស័យឌីជីថល ក្នុងនោះ មាតាបិតា និងអាណាព្យាបាល គឺជាតួអង្គដ៏សំខាន់ ដើម្បីរួមចំណែក ក្នុងការតម្រង់ទិសកូនចៅ ជាពិសេសស្រ្តី និងក្មេងស្រ្តីឲ្យចាប់យកជំនាញបច្ចេកវិទ្យាឌីជីថល ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងសង្គម។

លោកស្រី ម៉ាលី សុខនី ប្រធានមន្ទីរកិច្ចការនារីខេត្ត បានអានឯកសារទស្សនទាន យុទ្ធនាការទិវាអន្តរជាតិ ៨មិនា ឆ្នាំ២០២៤ ខួបទី១១៣ ក្រោមមូលបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ក្នុងគោលបំណងរំលេចអំពីសក្តានុពល និងភាពចាំបាច់នៃការលើកកម្ពស់ការចូលរួម និងភាពជាតំណាងរបស់ស្រ្តី និងក្មេងស្រី ក្នុងវិស័យឌីជីថល ប្រកបដោយប្រសិទ្ធភាពនិងសុវត្ថិភាព។

នាឱកាសនោះ ថ្នាក់ដឹកនាំខេត្ត ក៏បានផ្តល់ជាវត្ថុអនុស្សាវរីយ៍ និងថវិកាមួយចំនួន ជូនដល់ស្ត្រី និងបុរសប្រមាណជា ៣៥០នាក់ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចធិបតី អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត បម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សេរីភាពសារព័ត៌មាននៅកម្ពុជាមានលក្ខណៈល្អប្រសើរ ()

ព័ត៌មានគួរចាប់អារម្មណ៍

នៅកម្ពុជាមានអ្នកសារព័ត៌មានចំនួនប្រមាណ ១មុឺននាក់ដែលកំពុងប្រកបវិជ្ជាជីវៈ ()

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធសហជីពកម្ពុជាការពារកូនខ្មែរ ជាសមាជិករបស់ សហភាពសហជីពមរតកជាតិកម្ពុជា សូមគោរពគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
103 នាក់
ម្សិលមិញ :
787 នាក់
សប្តាហ៍នេះ :
5875 នាក់
ខែនេះ :
32125 នាក់
3 ខែនេះ :
69020 នាក់
សរុប :
759263 នាក់