ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើការណែនាំដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំឯកសារនានា ដើម្បីដាក់ពាក្យ «សង្ក្រាន្ដ នៅកម្ពុជា» ទៅក្នុងបញ្ជីបេតិកភណ្ឌអរូបីនៅឆ្នាំ២០២៥ ខាងមុខនេះ។ការលើកឡើងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បែបនេះ បន្ទាប់ពីមានករណីលើកឡើងតាមបណ្តាញសង្គមថា «ថៃ បានចុះពាក្យ សង្ក្រាន្តនៅថៃ ធ្វើឲ្យកម្ពុជា មិនអាចប្រើប្រាស់ពាក្យនេះ បានទៅទៀតទេ។នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងបទុមចេតិយ ក្នុងវត្តមណីរតនារាម ស្ថិតនៅខេត្តពោធិ៍សាត់ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ឥឡូវ ដើម្បីកុំឲ្យប្រជាពលរដ្ឋបារម្ភទៅទៀត ថាថ្ងៃក្រោយតើយើងអាចប្រើពាក្យ សង្ក្រាន្ដ ឬធ្វើពិធីប្រារព្ធសង្ក្រាន្ដកម្ពុជាបានឬទេ? ខ្ញុំបានឲ្យក្រសួងវប្បធម៌ ដើម្បីត្រៀមឯកសារ ដើម្បីចុះបញ្ជីសង្ក្រាន្ដនៅកម្ពុជា ឲ្យរួចរាល់នៅឆ្នាំក្រោយនេះ»។សម្ដេច នាយករដ្ឋមន្ដ្រី បន្ដថា ការដាក់សង្ក្រាន្ដ កម្ពុជា ក្នុងបញ្ជីបេតិភណ្ឌអរូបីនៅឆ្នាំក្រោយនេះ ដើម្បីកុំឲ្យមានការភ័នច្រឡំផ្សេងទៀត ចំពោះបញ្ហាសង្ក្រាន្ដនេះ ព្រោះថា ប្រពៃណីវប្បធម៌ស្រដៀងៗគ្នា។ សម្ដេច ថា ការព្រួយបារម្ភ របស់ប្រជាពលរដ្ឋ គឺជាការត្រឹមត្រូវ ក្នុងស្មារតីការពារវប្បធម៌។ សម្ដេច ថា «កម្ពុជា មិនបានធ្វេសប្រហែស មិនឲ្យប្រទេសយកនូវអ្វីជាវប្បធម៌របស់ខ្មែរ ដោយមិនបានការពារនោះទេ ជាពិសេសសង្ក្រាន្កនេះ គឺមិនមានអ្វីបាត់បង់នោះទេ»។ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា កម្ពុជា ក៏ត្រៀមចុះសម្បត្តិវប្បធម៌អរូបី ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ចំនួន ៧ទៀត ហើយឆ្នាំនេះ ត្រៀមចុះបញ្ជី ក្រមា ផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
វីដែអូ
ចំនួនអ្នកទស្សនា