ថ្ងៃសៅរ៍ ទី០១ ខែវិច្ឆិការ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សម្តេចតេជោ ហ៊ុន សែន លាឈប់ពីសមាជិករដ្ឋសភា ដើម្បីបំពេញតួនាទីថ្មីនៃព្រឹទ្ធសភា
Tue,02 April 2024 (Time 02:39 PM)
ដោយ ៖ (ចំនួនអ្នកអាន: 233នាក់)

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជាសមាជិករដ្ឋសភានីតិកាលទី៧ និងជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្ដាល នៅថ្ងៃទី០២ ខែមេសានេះ បានដាក់លិខិតមួយច្បាប់ជូនទៅសម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា ដើម្បីស្នើសុំលាលែងចេញពីតំណែងសមាជិករដ្ឋសភា នីតិកាលទី៧។

នៅក្នុងខ្លឹមសារលិខិតនេះ សម្តេចតេជោ ហ៊៊ុន សែន បានជម្រាបជូនទៅកាន់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី អំពីមូលហេតុនៃការលាឈប់នេះ ដោយលោកត្រូវមានភារកិច្ចបំពេញតួនាទីថ្មីនៅក្នុងព្រឹទ្ធសភា នីតិកាលទី៥។ ក្នុងលិខិតដដែលនេះក៏ទទួលបានការយល់ព្រមលើសំណើលាឈប់ពីតួនាទីនេះពីសំណាក់សម្តេចប្រធានរដ្ឋសភារួចរាល់ផងដែរ។

គួរបញ្ជាក់ថា ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នឹងប្រារព្ធពិធីបើកសម័យប្រជុំដំបូង នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៨ព្រឹក នៅវិមានព្រឹទ្ធសភា ខណ្ឌចំការមន។

ខាងក្រោមជាសារលិខិតលាឈប់ពីសមាជិករដ្ឋសភារបស់សម្តេចតេជោ ហ៊ុន សែន៖

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
640 នាក់
ម្សិលមិញ :
596 នាក់
សប្តាហ៍នេះ :
8719 នាក់
ខែនេះ :
32255 នាក់
3 ខែនេះ :
124373 នាក់
សរុប :
1357146 នាក់