ថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សម្ដេចតេជោ បញ្ជាក់ថា នៅពេលសម្តេច ធ្វើជាប្រធានព្រឹទ្ធសភា នឹងបន្តពង្រឹងពង្រីកទំនាក់ទំនង ជាមួយជប៉ុនឲ្យកាន់តែខ្លាំងក្លាថែមទៀត
Tue,02 April 2024 (Time 02:39 PM)
ដោយ ៖ (ចំនួនអ្នកអាន: 225នាក់)

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា បានបញ្ជាក់ថា នៅពេលសម្តេច ធ្វើជាប្រធានព្រឹទ្ធសភា សម្តេចនឹងបន្តពង្រឹង ពង្រីកទំនាក់ទំនងជាមួយជប៉ុន ឲ្យកាន់តែខ្លាំងក្លាទៀត ជាពិសេសស្ថាប័នរដ្ឋសភា ដើម្បីជាប្រយោជន៍ ដល់ប្រទេស និងប្រជាជន នៃប្រទេសទាំងពីរ ខណៈនៅថ្ងៃទី៣ មេសាស្អែកនេះ ព្រឹទ្ធសភា នឹងបើកសម័យប្រជុំដំបូង ​ក្រោមព្រះរាជវត្តមាន ​ព្រះមហាក្សត្រ ដើម្បីបោះឆ្នោតឲ្យសម្តេចតេជោ ហ៊ុន សែន ធ្វើជាប្រធានព្រឹទ្ធសភា និងឯកឧត្តម ប្រាក់ សុខុន ជាអនុប្រធានព្រឹទ្ធសភា ។

ការបញ្ជាក់របស់សម្ដេចតេជោ បែបនេះ ក្នុងឱកាសអនុញ្ញាតឲ្យលោក អឺអិណុ អាហ្សឺហ្ស៉ី (UENO Atsushi ) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ចូលសម្តែងការគួរសម នៅវិមាន៧មករា នាថ្ងៃទី២ មេសា ។

ក្នុងឱកាសនោះ លោកទូតជប៉ុន បានអបអរសាទរចំពោះ សម្តេចតេជោ ដែលនឹងត្រូវក្លាយជាប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃស្អែកនេះ ហើយសង្ឃឹម ថា ទំនាក់ទំនងរវាងជប៉ុន និងកម្ពុជា នឹងត្រូវបានពង្រឹងពង្រីកថែមទៀត ទាំងក្របខណ្ឌសភា រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។

ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណ ឯកអគ្គរាជទូតជប៉ុន ដែលបានសម្របសម្រួលរៀបចំបានយ៉ាងល្អ ជូនចំពោះសម្តេច នៅពេលដែល សម្តេច បានអញ្ជើញទៅពិនិត្យ កែវភ្នែកនៅប្រទេសជប៉ុន កាលពីដើមឆ្នាំ២០២៤ កន្លងទៅ ។ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណជប៉ុន ដែលបានរៀបចំឲ្យសម្តេច ជួបមិត្តភក្តិទាំងឡាយ ជាពិសេសអរគុណចំពោះ នាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ៊ីមីអូ ដែលបានទទួលជួបសម្តេច ទោះបីជាសម្តេច មិនមានតួនាទីជា នាយករដ្ឋមន្ត្រីក៏ដោយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបង់គួរតែចាត់វិធានការទៅលេីក្រុមជីករ៉ែមាសដែលល្មើសច្បាប់នៅស្រុកភ្នំព្រឹកផងទាន..,. ()

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
328 នាក់
ម្សិលមិញ :
3621 នាក់
សប្តាហ៍នេះ :
10386 នាក់
ខែនេះ :
31812 នាក់
3 ខែនេះ :
125420 នាក់
សរុប :
1356238 នាក់