ខេត្តមណ្ឌលគិរី៖ ដើម្បីជួយដោះស្រាយនូវការខ្វះខាតរបស់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះធម្មជាតិ បណ្តាលឲ្យខូចខាតផ្ទះសំបែង នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី រួមទាំងសមាជិក សមាជិកា និងអនុសាខាស្រុក បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ផ្តល់ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់ចំនួន ២៨គ្រួសារ នៅឃុំពូជ្រៃ ស្រុកពេជ្រាដា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូសុខទុក្ខប្រជាពលរដ្ឋក្រីក្រ មានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ ដោយមិនប្រកាន់រើសអើង វណ្ណៈ ជាតិសាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។ឯកឧត្តម ថង សាវុន បន្តថា បច្ចុប្បន្នពិភពលោក បានជួបប្រទះបញ្ហា អាកាស ធាតុរាំងស្ងួត ខណៈសីតុណ្ហភាពបានកើនឡើងខ្ពស់ មិនត្រឹមតែប៉ុណ្ណោះការប្រែប្រួលអាកាសធាតុឆាប់រហ័សបែបនេះ បានបង្ក ឲ្យមនុស្សម្នារងផលប៉ះពាល់សុខភាព និងជួបគ្រោះធម្មជាតិ ដែលនឹកស្មានមិនដល់។ ឯកឧត្តម បានសម្តែងនូវការសោកស្តាយ ចំពោះការខូចខាតលំនៅដ្ឋានរបស់បងប្អូនដោយគ្រោះធម្មជាតិ។ ម៉្យាងទៀតកាកបាទក្រហមកម្ពុជា ក៏មិនទុកឲ្យបងប្អូនរងគ្រោះណាម្នាក់ ហើយមិនបានយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋាននោះទេ គឺកាកបាទក្រហមនៅគ្រប់ទីកន្លែង ជាមួយបងប្អូនគ្រប់វិនាទី មិនទុកឲ្យរងទុក្ខវេទនានោះឡើយ។ឯកឧត្តម បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋឲ្យបន្តការដាំដំណាំរួមផ្សំនៅជិតៗផ្ទះ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ ហើយសូមប្រជាពលរដ្ឋទាំងអស់គ្នា បន្តការប្រុងប្រយ័ត្ននារដូវវស្សានឹងចូលមកដល់នេះ គឺត្រូវចេះថែរក្សាសុខភាព ពិសេសកូនចៅតូចៗ បើឃើញថាកូនចៅមិនស្រួល ត្រូវប្រញាប់បញ្ជូនទៅមណ្ឌលសុខភាពដែលនៅជិតខ្លួនបំផុត។លោក វណ្ណា ម៉ាប់ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពេជ្រាដា បានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ មានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់ ធ្វើឱ្យខូចខាតផ្ទះសំបែងរបស់ប្រជាពលរដ្ឋចំនួន ៣១ខ្នងផ្ទះ សាលារៀនបឋមសិក្សាពូជ្រៃចំនួន ០១ខ្នង មណ្ឌលសុខភាពពូជ្រៃចាងចំនួន០១ខ្នង និងមានប្រជាពលរដ្ឋរបួសស្រាលចំនួន ០១នាក់។ ដោយឡែក នៅវេលាយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ មានករណីភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់ ធ្វើឱ្យខូចខាតផ្ទះប្រជាពលរដ្ឋ ចំនួន ១៨ខ្នងផ្ទះ។ ករណីភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់ ទាំង ០២លើក បានខូចខាត សាលារៀន មណ្ឌលសុខភាព និងផ្ទះបងប្អូនប្រជាពលរដ្ឋសរុប ៤៩ខ្នង ខូចខាត ដំណាំផ្សេងៗ និងបង្គោលភ្លើង ០៦ដើម។សូមបញ្ជាក់ថា ចំពោះអំណោយដែលសាខាកាកបាទក្រហម កម្ពុ ជា ខេត្តមណ្ឌលគិរី ចែកជូនប្រជាពលរដ្ឋរងគ្រោះចំនួន២៨គ្រួសារ ដែលប៉ះពាល់ដល់លំនៅដ្ឋានធ្ងន់ធ្ងរ ក្នុងមួយគ្រួសារ ទទួលបានគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន សម្រាប់ដោះស្រាយបានមួយកម្រិត៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក សី ទូច អភិបាលនៃគណៈអភិបាលស្រុកកោះញែកអញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយចែកជូនបងប្អូនប្រជាពរដ្ឋមួយគ្រួសាដែលរងគ្រោះភ្លើងឆេះផ្ទះចំនួនមួយខ្នងក្នុងស្រុកកោះញែក ()
អភិបាលក្រុង និងក្រុមប្រឹក្សានៃក្រុងតាកូម៉ា រដ្ឋវ៉ាស៊ីងតោន ទទួលស្គាល់ជាផ្លូវការ «ទិវាជ័យជម្នះ ៧ មករា» ជាថ្ងៃរំដោះរបបប្រល័យពូជសាសន៍របស់កម្ពុជា ()
ក្រសួងជូនដំណឹងស្តីពីការបើកទទួលចុះឈ្មោះស្នើសុំបណ្ណសារព័ត៌មានសម្រាប់ឆ្នាំ២០២៥ និងបញ្ចប់សុពលភាពបណ្ណឆ្នាំ២០២៤ ()
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត អញ្ជើញសំណេះសំណាល និងចែកអំណោយជូនពលរដ្ឋជាង ១ពាន់ គ្រួសារនៅក្រុងរុនតាឯក ()
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា ()
វីដែអូ
ចំនួនអ្នកទស្សនា