ថ្ងៃសុក្រ ទី២៤ ខែតុលា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សម្តេចធិបតី៖ អំពើប្រល័យពូជសាសន៍ គឺជារឿងឈឺចាប់ដែលត្រូវរម្លឹក
Mon,20 May 2024 (Time 11:24 PM)
ដោយ ៖ (ចំនួនអ្នកអាន: 263នាក់)

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថាការរំលឹកពីអំពើប្រល័យពូជសាសន៍វាគឺជារឿងដ៏ឈឺចាប់មួយសម្រាប់កម្ពុជា តែយ៉ាងណាក៏ដោយការឈឺចាប់នេះបានដាក់បន្ទុកឱ្យប្រជាជនខ្មែរគ្រប់រូបត្រូវទទួលខុសត្រូវកុំឱ្យអំពើយង់ឃ្នងនេះកើតឡើងសាជាថ្មីម្ដងទៀត។

ថ្លែងក្នុងសន្នីសីទលើកទី១ស្ដីពី អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍ នៅសាលយុត្តិតេជោ នៃបញ្ជាការដ្ឋានកងទ័ពជើងគោក អតីតសាលាក្ដីខ្មែរក្រហមនៅព្រឹកថ្ងៃច័ន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងពីភាពចាំបាច់នៃការអប់រំអំពីអំពើប្រល័យពូជសាសន៍ដែលជាសោកនាដកម្មមិនត្រឹមតែស្រាប់កម្ពុជានោះទេ ថែមទាំងពិភពលោកទាំងមូលផងដែរ។

សម្ដេចថា៖ «ការឈឺចាប់នេះបានដាក់បន្ទុកឱ្យយើងមានការទទួលខុសត្រូវក្នុងការការពារសង្គម និងមនុស្សជំនាន់ក្រោយពីអំពើប្រល័យពូជសាសន៍ដើម្បីកុំឱ្យសង្គមប្រឈមនឹងការឈឺចាប់ ដែលមិនអាចពិព័ណនាបាននេះសាជាថ្មីម្ដងទៀត»។

សាលាក្ដីខ្មែរក្រហមបានបិទជាស្ថាពរនៅចុងឆ្នាំ២០២២ បន្ទាប់ពីបញ្ចប់ការកាត់ទោសលើមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម៥រូបរួមមាន លោក អៀង សារី អ្នកស្រី អៀង ធារិទ្ធិ លោក ខៀវ សំផន លោក នួន ជា និងលោក កាំង ហ្គិចអៀវ ហៅឌុច។ បច្ចុប្បន្នសាលាក្ដីមានតួនាទីក្នុងការរៀបចំបណ្ណសារ និងផ្សព្វផ្សាយពីដំណើរការសាលាក្ដី និងប្រវត្តិសាស្រ្តនៃខ្មែរក្រហមទៅកាន់សាធារណជន៕

ព័ត៌មានគួរចាប់អារម្មណ៍

អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ច​ប្រ​ជុំ​ត្រួតពិនិត្យការ​ងារ​ប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នង​ការដ្ឋាន​នគរបាលខេត្តមណ្ឌលគិរី ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
806 នាក់
ម្សិលមិញ :
1231 នាក់
សប្តាហ៍នេះ :
6400 នាក់
ខែនេះ :
33588 នាក់
3 ខែនេះ :
122675 នាក់
សរុប :
1344957 នាក់