ខេត្តក្រចេះ៖ ឯកឧត្តមនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានប្រគល់ថវិកាចំនួន ២៧ លានរៀលដែលបានមកពីការចូលរួមរបស់ថ្នាក់ដឹកនាំនិងសមាជិកក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះដល់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះ ដើម្បីស្តារបឹងកូនសត្វស្ថិតនៅក្នុងឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ នៅសាលាស្រុកឆ្លូង។បឹងនេះមានទំហំ ៥១ ហិកតា អាចផ្ទុកទឹកបានរាប់លានម៉ែត្រគូប ជាប្រយោជន៍ស្រោចស្រពលើផ្ទៃដីកសិកម្មរបស់ប្រជាពលរដ្ឋបានប្រមាណ ៦៩៤ ហិកតា។ ប្រជាពលរដ្ឋដែលទទួលផលពីបឹងនេះមានចំនួន ៥១២គ្រួសារ មានចំនួនមនុស្ស៥៥៦០នាក់។ឯកឧត្តមរដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមស្តារបឹងដើម្បីដើម្បីធានាបានការផ្គត់ផ្គង់ទឹក សម្រាប់បង្កបង្កើនផលប្រជាកសិករនៅស្រុកឆ្លូង ខេត្ដក្រចេះ និងបានថ្លែងអំណរគុណឯកឧត្តម ឆាន់ សាផាន់ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារគណបក្សចុះជួយស្រុកឆ្លង, ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឆ្លូង រួមនឹងអាជ្ញាធរស្រុកដែល បានចលនាការគាំទ្រទាំងកម្លាំង និងថវិកាដើម្បីស្តារបឹងនេះឡើង។សូមបញ្ជាក់ថា ពិធីបើកការដ្ឋានស្ដារឡើងវិញបឹងកូនសត្វនេះប្រព្រឹត្តទៅកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ឆាន់ សាផាន់ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារគណបក្សចុះជួយស្រុកឆ្លង ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ជុំកុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកឆ្លង លោកលោកស្រី ប្រធានអនុប្រធានមន្ទីរប្រធានក្រុមការងារ ចុះជួយមូលដ្ឋាននេះជាច្រើននាក់ផ្សេងទៀត។ ឯកឧត្តម ឆាន់ សាផាន់ បានថ្លែងថា ការផ្ដួចផ្ដើមគំនិតនៅក្នុងការស្ដារឡើងវិញបឹងនេះ ដោយមើលឃើញពីភាពលំបាក របស់បងប្អូនប្រជាពលរដ្ឋ ក្នុងឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ ជាពិសេសបងប្អូនប្រជាកសិករ ដែលអាស្រ័យផលបង្កបង្កើនស្រែចំការនៅជុំវិញបឹងកូនសត្វ ដែលជួបប្រទះបញ្ហាខ្វះខាតប្រភពទឹក សម្រាប់ស្រោចស្រពដំណាំស្រូវ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ឯកឧត្តមបានបញ្ជាក់ថា ការងារស្ដារបឹងនេះ គឺប្រើប្រាស់គ្រឿងចក្រកាយ ដោយចំណាយប្រេងឥន្ធនៈចំនួន ៤ម៉ឺនលីត្រ ហើយស្មើនឹងទឹកប្រាក់ជាង ៤ម៉ឺនដុល្លារ។ ក្នុងនោះដែរ ឯកឧត្តមក៏បានចូលរួមចំណែកក្នុងការស្ដារបឹងនេះ ចំនួនទឹកប្រាក់ ១ ម៉ឺនដុល្លារ ហើយក៏មានលោក លោកស្រី ជាក្រុមការងាររាជរដ្ឋាភិបាលថ្នាក់ជាតិថ្នាក់ខេត្ត ក៏បានចូលរួមបដិភាគក្នុងការងារជួយស្ដារបឹងកូនសត្វឱ្យសម្រេចបានទៅតាមគម្រោងផែនការដែលបានដាក់ចេញ។ឯកឧត្តមរដ្ឋលេខាធិកា ក៏បានបញ្ជាក់ទៀតថា បឹងកូនសត្វនេះគឺត្រូវស្តាឡើងវិញ ទំហំផ្ទៃចំនួន៥១ ហិកតា លើផ្ទៃដីបង្កបង្កើនផលប្រមាណ៦៩៤ហិកតា ស្មើនឹង៥១២គ្រួសារ ដែលជាអាងស្តុក ទឹកដ៏ធំមួយសម្រាប់ប្រជាកសិករ ក្នុងឃុំព្រែកសាម៉ាន់ទាំងមូលក្នុងកាបូមទឹកចេញ សម្រាប់ស្រោចស្រពដំណាំស្រែ ចម្ការបងប្អូន ដើម្បីទទួលបានទិន្នផលខ្ពស់ និងអាចធ្វើស្រែចម្ការ បានក្នុងមួយឆ្នាំពីទៅបីដង បានអាស្រ័យទៅតាមលទ្ធភាពបងប្អូនប្រជាកសិករអាចធ្វើបាន។ដោយមើលឃើញពីតម្រូវការចាំបាច់របស់ប្រជាប្រជាពលរដ្ឋក្នុងឃុំព្រែកសាម៉ាន់ ស្រុកឆ្លូងក្នុងការប្រើប្រាស់ទឹក ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះបានឧបត្ថម្ភថវិកាបន្ថែមទៀត ដើម្បីទិញប្រេងដំណើរការស្តារឱ្យបានឆាប់រួចរាល់មុនរដូវវស្សាចូលមកដល់។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានអំពាវនាវដល់សប្បុរសជនចូលរួមគាំទ្រថវិកាបន្ថែមទៀត៕
ព័ត៌មានគួរចាប់អារម្មណ៍
នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសមុខតំណែងនាយទាហាននៃកងរាជអាវុធហត្ថ ()
រដ្ឋមន្ត្រី ឌិត ទីណា លេីកទឹកចិត្តដល់មន្រ្តីកសិកម្មឃុំ ខិតខំបន្តការងារជួយដល់កសិករ ()
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ឲ្យតម្រង់ទិសសិស្ស ត្រូវចាប់យក ជំនាញអ្វីមួយ ក្រោយបញ្ចប់ថ្នាក់ទី៩ ()
សមត្ថកិច្ចស្រុកអូរគ្រៀងសែនជ័យ បង្ក្រាបទីតាំងស្តុកឈើសុក្រំជិត១០០កំណត់ ()
រដ្ឋមន្រ្តី ហេង សួរ ប្រាប់និស្សិតអាហារូបករណ៍រដ្ឋាភិបាលជប៉ុន (MEXT Scholarship 2025) ត្រូវពាំនាំចំណេះវិជ្ជា ចំណេះធ្វើ និងបទពិសោធន៍ វិលត្រលប់មកបម្រើការងារ និងរួមចំណែកអភិវឌ្ឍសង្គម សេដ្ឋកិច្ចនៅកម្ពុជា ()
វីដែអូ
ចំនួនអ្នកទស្សនា