ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានបញ្ជាក់ថា រាជរដ្ឋាភិបាលមិនទុកបញ្ហារបស់ពលរដ្ឋចោល ដោយមិនខិតខំជួយដោះ ស្រាយឱ្យអស់លទ្ធភាពនោះឡើយ ទោះបីក្នុងស្ថានភាពលំបាក ស្ថានភាពសប្បាយរីករាយ ឬជួបបញ្ហាយ៉ាងណានោះទេ គឺនៅតែតាមជួយគាំពារពលរដ្ឋខ្លួន ឬក៏សហការជាមួយភាគីប្រចាំប្រទេសនីមួយៗ ដើម្បីអន្តរាគមន៍ជួយដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋគ្រប់ៗគ្នា។ការថ្លែងនេះធ្វើឡើងក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋសហគមន៍ខ្មែររស់នៅសាធារណរដ្ឋកូរ៉េ នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤។សម្ដេចថ្លែងយ៉ាងដូច្នេះថា «ការបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេស និងនិស្សិតទៅសិក្សានៅក្រៅប្រទេស រាជរដ្ឋាភិបាលមិនបោះបង់នោះទេ, រដ្ឋធម្មនុញ្ញកម្ពុជាតម្រូវឱ្យការពារអ្នកដែលមានសញ្ជាតិខ្មែរគ្រប់កន្លែងទាំងអស់ ដូច្នេះគោលនយោបាយគាំពាររបស់រាជរដ្ឋាភិបាលដែលបានធ្វើសម្រាប់ប្រជាពលរដ្ឋនៅកូរ៉េនេះ គឺបានធ្វើច្រើន»។សម្ដេចធិបតីបានបន្តថា នៅអំឡុងពេលកូវីដ១៩ រាជរដ្ឋាភិបាលក៏បានធ្វើការជាមួយភាគីកូរ៉េ ដើម្បីជួយគាំពារដល់ពលករខ្មែរជាដើម ខណៈបច្ចុប្បន្នមន្ត្រីអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ មន្ត្រីក្រសួងការងារ មន្ត្រីទូតនៃក្រសួងការបរទេស ក៏កំពុងសម្របសម្រួលការងារធ្វើលិខិតឆ្លងដែនជូនពលរដ្ឋខ្មែរតាមអនឡាញ ដោយមិនមានការរើសអើងអ្វីឡើយ។សម្ដេចធិបតីនាយករដ្ឋមន្ត្រីបន្តទៀតថា ចំពោះការងាររៀបចំផ្ទះសំណាកសម្រាប់ពលករខ្មែរក៏បានរៀបចំច្រើនឡើងដែរ ដើម្បីសម្រួលដល់ពលករដែលត្រូវការស្នាក់នៅបណ្ដោះអាសន្ន ជាមួយនឹងការទទួលបានការឧបត្ថម្ភជាអាហារ ឬអង្ករជាដើម។ ជុំវិញកិច្ចការនេះ ភាគីកម្ពុជាបានសហការជាមួយសមាគមនៅកូរ៉េ ដើម្បីជួយផ្ដល់ការគាំពារជូនប្រជាពលរដ្ឋកម្ពុជាដែលត្រូវការជំនួយ។សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា ភាគីកម្ពុជាបានសហការជាមួយមជ្ឈមណ្ឌលគាំទ្រពលករបរទេស និងមជ្ឈមណ្ឌលប្រឹក្សាការងាររបស់កូរ៉េ ដើម្បីធ្វើកិច្ចការមួយចំនួនជួយដល់ពលករខ្មែរនៅកូរ៉េ។ សម្ដេចធិបតីក៏សង្ឃឹមដែរថា កិច្ចការទាំងឡាយនេះនឹងបន្តធ្វើទៀត ពីព្រោះនឹងមានពលករខ្មែរមកប្រទេសកូរ៉េបន្ថែម ព្រមទាំងមានអ្នកត្រូវការជំនួយឱ្យជួយដោះស្រាយបន្ថែមទៀតដែរ។ម្យ៉ាទៀតដែរ នៅពេលពលករខ្មែរជួបគ្រោះថ្នាក់ផ្សេងៗ ស្ថានទូតកម្ពុជាប្រចាំកូរ៉េ មន្ត្រីក្រសួងការងារដែលប្រចាំការនៅទីនោះក៏បានសហការជាមួយមេធាវី និងភាគីកូរ៉េ ដើម្បីធានាការដំណើរការនីតិវិធីឱ្យបានល្អ ឱ្យបានសមរម្យ ដើម្បីឱ្យជនរងគ្រោះទទួលបានសំណង អត្ថប្រយោជន៍ផ្សេងៗ ឬក៏ប្រគល់ឱ្យបានដល់ដៃគ្រួសារជនរងគ្រោះ (ករណីសាមីខ្លួនបាត់បង់ជីវិត)។សម្ដេចធិបតីសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលមិនដើរចោលពលរដ្ឋខ្មែរឡើយ មិនថានៅទីណានោះទេ ហើយសម្ដេចបានណែនាំឱ្យស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េខិតខំជួយប្រជាពលរដ្ឋឱ្យបានល្អ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក សី ទូច អភិបាលនៃគណៈអភិបាលស្រុកកោះញែកអញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយចែកជូនបងប្អូនប្រជាពរដ្ឋមួយគ្រួសាដែលរងគ្រោះភ្លើងឆេះផ្ទះចំនួនមួយខ្នងក្នុងស្រុកកោះញែក ()
អភិបាលក្រុង និងក្រុមប្រឹក្សានៃក្រុងតាកូម៉ា រដ្ឋវ៉ាស៊ីងតោន ទទួលស្គាល់ជាផ្លូវការ «ទិវាជ័យជម្នះ ៧ មករា» ជាថ្ងៃរំដោះរបបប្រល័យពូជសាសន៍របស់កម្ពុជា ()
ក្រសួងជូនដំណឹងស្តីពីការបើកទទួលចុះឈ្មោះស្នើសុំបណ្ណសារព័ត៌មានសម្រាប់ឆ្នាំ២០២៥ និងបញ្ចប់សុពលភាពបណ្ណឆ្នាំ២០២៤ ()
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត អញ្ជើញសំណេះសំណាល និងចែកអំណោយជូនពលរដ្ឋជាង ១ពាន់ គ្រួសារនៅក្រុងរុនតាឯក ()
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា ()
វីដែអូ
ចំនួនអ្នកទស្សនា