ថ្ងៃអង្គារ៍ ទី១៧ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋមន្រ្តី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មាន នៅតែបន្តធ្វើការបណ្តុះបណ្តាលពង្រឹងសមត្ថភាព វិជ្ជាជីវៈដល់អ្នកសារព័ត៌មានមានមូលដ្ឋានរឹងមាំក្នុងការប្រកបអាជីពក្នុងវិស័យព័ត៌មាន
Fri,31 May 2024 (Time 08:58 AM)
ដោយ ៖ (ចំនួនអ្នកអាន: 164នាក់)

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងបញ្ជាក់ថា ក្រសួងព័ត៌មាន នៅតែបន្តធ្វើការបណ្តុះបណ្តាលពង្រឹងសមត្ថភាព វិជ្ជាជីវៈដល់អ្នកសារព័ត៌មានបន្ថែមទៀត ដើម្បីឱ្យបងប្អូនសារព័ត៌មាន មានមូលដ្ឋានរឹងមាំក្នុងការប្រកបអាជីពក្នុងវិស័យព័ត៌មាន ប្រកបដោយមោទនភាព គុណភាព សេចក្តីថ្លៃថ្នូរ និងមានតម្លៃសម្រាប់វិជ្ជាជីវៈសារព័ត៌មាន។

លោក នេត្រ ភក្ត្រា បានលើកឡើងយ៉ាងដូចនេះនាឱកាសអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលជំនាញស្តីពី «ការសរសេរដំណឹងទាន់ហេតុការណ៍» រៀបចំឡើងដោយមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈអ្នកសារព័ត៌មាន និងវិក្រឹត្យការនៃក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នាទីស្តីការក្រសួងព័ត៌មាន។ លោក នេត្រ ភក្ត្រា បានជម្រុញលើកទឹកចិត្តដល់ស្ថាប័ន អង្គភាព សមាគមសារព័ត៌មានទាំងអស់ ត្រូវបន្តពង្រឹងការលើកិច្ចការងារបណ្តុះបណ្តាលសមត្ថភាពដល់អ្នកសារព័ត៌មាន ដើម្បីធ្វើឱ្យការសរសេរព័ត៌មាន និងប្រកបអាជីពជាអ្នកសារព័ត៌មាន បានតែល្អប្រសើរបន្ថែមទៀត។

លោក នេត្រ ភក្ត្រ បានបន្ថែមថា តាមរយៈកិច្ចការងារនេះក្រសួងព័ត៌មាន បានរៀបចំជាសិក្ខាសាលានិងវគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន ពិសេសសារព័ត៌មាន អនឡាញ ជាច្រើននាក់ ហើយសម្រាប់វគ្គបណ្តុះបណ្តាលជំនាញស្តីពីការសរសេរដំណឹងទាន់ហេតុការណ៍រយៈពេល៤ព្រឹកមកនេះ បានបង្កើនសមត្ថភាពធនធានមនុស្សក្នុងចំណោមអ្នកសារព័ត៌មានដែលកំពុងប្រកបអាជីពរបស់ខ្លួនឱ្យបានកាន់តែយល់ដឹងសុីជម្រៅអ្វីទៅដែលការគោរព និងអនុវត្តក្រមសីលធម៌ វិជ្ជាសារព័ត៌មាន កុំឱ្យធ្វើហួសព្រំដែនកំណត់ដោយច្បាប់ ដែលជាកាតព្វកិច្ចផ្សារភ្ជាប់ជាមួយសិទ្ធិក្នុងការធានាសណ្តាប់ធ្នាប់ វិន័យការងារ ភាពត្រឹមត្រូវ ស្របច្បាប់ និងសុចរិតភាពក្នុងសង្គម និងចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីបន្តលើកកម្ពស់ និងការពារសិទ្ធិ សេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាននៅកម្ពុជា។

ជាមួយគ្នានេះដែរ នៅក្នុងក្របខណ្ឌក្រសួងព័ត៌មាន លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ពីកិច្ចការងារសន្តិសុខព័ត៌មាន សំដៅទៅលើការធានាបានសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ ធានាបាននូវគុណភាពព័ត៌មាន និងការពារសុវត្ថិភាពព័ត៌មាន។ ដូច្នេះហើយទើបក្រសួងព័ត៌មានជម្រុញដល់អ្នកសារព័ត៌មានទាំងអស់ត្រូវតែចូលរួមពង្រឹងសមត្ថភាព និងខ្លឹមសារ ពិសេសសារព័ត៌មានអនឡាញ ត្រូវផ្ដោតសំខាន់ទៅលើខ្លឹមសារនៃអត្ថបទដែលមានគុណភាព និងគោរពក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន សម្រាប់ជាប្រយោជន៍ខ្លួនឯងផ្ទាល់ និងប្រជាពលរដ្ឋ។

លោករដ្ឋមន្រ្តី បញ្ជាក់ជូនដល់អ្នកសារព័ត៌មាន ត្រូវចាំថា វិជ្ជាជីវៈត្រូវតែអនុវត្តន៍ ប៉ុន្តែជាតិនិយម និងមនសិកាជាតិក៏ត្រូវតែមាន។ អ្នកសារព័ត៌មាន គឺជាអ្នកនាំពាក្យពីកន្លែងមួយ ទៅកន្លែងមួយប្រកបដោយប្រភពច្បាស់លាស់ ហើយអ្នកកាសែតមិនអាចសរសេរព័ត៌មានបានទេ បើគ្មានប្រភព ។ វគ្គបណ្តុះបណ្តាលជំនាញស្តីពី «ការសរសេរដំណឹងទាន់ហេតុការណ៍» រៀបចំឡើងដោយមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈអ្នកសារព័ត៌មាន និងវិក្រឹត្យការនៃក្រសួងព័ត៌មាននេះ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ មានសិក្ខាកាមជាអ្នកសារព័ត៌មានចូលរួមចំនួន៥០រូប មានវាគ្មិនជំនាញដែលមានបទពិសោធន៍ ដើម្បីចែករំលែកក្នុងការពង្រឹងគុណភាពធនធានមនុស្សរបស់កម្ពុជាតាមរយៈការផ្តល់ព័ត៌មានពិត រហ័ស និងមានគុណភាព។ តាមរយៈវគ្គបណ្តុះបណ្តាលនេះដែរ គឺជាការផ្តល់ជូនដល់អ្នកសារព័ត៌មានឯកជន ដែលមានបំណងបំពេញចំណេះ និងជំនាញរបស់ខ្លួន ដែលតម្រូវឱ្យដើរលើមាគ៌ាត្រឹមត្រូវតាម បទដ្ឋាន ដែលត្រឹមត្រូវមួយ ដែលអាចទទួលស្គាល់ និងទទួលយកបានជាសាធារណៈ។

នៅក្នុងឱកាសនេះដែរលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានផ្តល់ជូននូវវិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមចំនួន ៥០រូប ព្រមទាំងបានផ្តល់ជូននូវអាវកាក់សុវត្ថិភាព ដែលមានដាក់អក្សរអ្នកសារព័ត៌មាន PRESS ដែលក្រសួងព័ត៌មាន សហការជាមួយអង្គការ UNESCO ចែកជូនដល់អ្នកសារព័ត៌មាន៕

ព័ត៌មានគួរចាប់អារម្មណ៍

ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
775 នាក់
ម្សិលមិញ :
2034 នាក់
សប្តាហ៍នេះ :
9297 នាក់
ខែនេះ :
29653 នាក់
3 ខែនេះ :
93456 នាក់
សរុប :
964749 នាក់