ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយលោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី(ADB)ប្រចាំនៅកម្ពុជា។ក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញពីទស្សនៈវិស័យនៃការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់ប្រជាពលរដ្ឋកម្ពុជា និងយុវជនក្រុមគោលដៅមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ១,៥លាននាក់ដែលរាជរដ្ឋាភិបាលអាណត្តិទី៧បានដាក់ចេញជាគោលនយោបាយតាំងពីដើមអាណត្តិ។បន្ថែមពីនេះឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីវឌ្ឍនភាពស្តីពីការបណ្តុះបណ្តាលជំនាញដែលក្រសួងបានបណ្តុះបណ្តាលដើម្បីធ្វើឱ្យកម្ពុជាមានកម្លាំងពលកម្មដែលពឹងផ្អែកលើជំនាញក្នុងគោលបំណងធានាបាននូវការប្រកួតប្រជែង និងទាក់ទាញវិនិយោគិន រួមទាំងការបង្កើនផលិតភាពការងារខ្ពស់ជាងមុនបន្ថែមទៀត។ទន្ទឹមនឹងនេះ លោកស្រី នាយិកាADBប្រចាំកម្ពុជា បានអបអរសាទរចំពោះវឌ្ឍនភាពដែលក្រសួងការងារបានប្រឹងប្រែងដើម្បីផ្តល់ជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋ និងយុវជនដែលជាកម្លាំងពលកម្មដ៏សកម្ម។ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ធនាគារអភិវឌ្ឍន៍អាស៊ីដែលជាដៃគូដ៏សំខាន់មិនអាចខ្វះបានលើការអភិវឌ្ឍជំនាញបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជាខណៈដែលកម្ពុជាទទួលបានជំនួយពីADB តាំងពីឆ្នាំ១៩៩៤ រហូតដល់បច្ចុប្បន្ន៕
ព័ត៌មានគួរចាប់អារម្មណ៍
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ()
វីដែអូ
ចំនួនអ្នកទស្សនា