ថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
រដ្ឋមន្រ្តីបរិស្ថាន៖ ការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានជាអាទិភាពក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល
Sat,04 May 2024 (Time 06:29 PM)
ដោយ ៖ (ចំនួនអ្នកអាន: 18នាក់)

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ដើម្បីធានាដល់កិច្ចការពារ ថែរក្សា និងអភិរក្សធនធានធម្មជាតិទាំងអស់ ដែលមាននៅក្នុងតំបន់ការពារធម្មជាតិ ចាំបាច់ណាស់ ការដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្តជាតិ គឺជាកត្តាសំខាន់និងចាំបាច់ ដែលក្រោមក្របខណ្ឌយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលបានដាក់ចេញ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន» ឆ្នាំ២០២៣-២០២៨ ក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញការងារជាអាទិភាព ក្នុងការធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង ដោយជំរុញសម្រេចគោលដៅ នៃយុទ្ធសាស្រ្តបញ្ចកោណគឺ «ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០% នៅឆ្នាំ២០៥០»។

ឯកឧត្តមថ្លែងបែបនេះ នៅព្រឹកថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០២៤ ក្នុងពិធីប្រគល់ផែនទីតំបន់ការពារធម្មជាតិជូនរដ្ឋបាលថ្នាក់ក្រោមជាតិ នាទីស្តីការក្រសួងបរិស្ថាន។

ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងថា ពិធីប្រគល់ផែនទីតំបន់ការពារធម្មជាតិជូនរដ្ឋបាលថ្នាក់ក្រោមជាតិ គឺសកម្មភាព ក្នុងចំណោមសកម្មភាពជាច្រើន លើការអនុវត្ត យុទ្ធសាស្រ្តទី២ «ភាពបៃតង» ដែលបានកំណត់មុំស្នូលចំនួន៣ រួមមាន៖ ការពង្រីកចលនាដាំដើមឈើ ក្នុងមានអាទិភាពមួយគឺ ការផ្តល់កូនឈើដល់សាធារណជន យ៉ាងតិចចំនួន១លានដើមក្នុងមួយឆ្នាំ ការជំរុញការគ្រប់គ្រងតំបន់ការពារធម្មជាតិ ដែលផ្តោតលើអាទិភាព ការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ និងការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន។

ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមថា ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធសាស្រ្តបៃតងកម្ពុជា ពង្រឹងការចូលរួមទប់ស្កាត់ និងបង្រ្កាបលើបទល្មើសធនធានធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ តាមរយៈគោលនយោបាយវិមជ្ឈកានិងវិសហមជ្ឈកា ភូមិឃុំមានសុវត្ថិភាព ការចង្អុលបង្ហា្ញញនិងការណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្តរកម្ពុជា ស្តីពីវិធានការចាំបាច់នានា ក្នុងការពង្រឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ។ ជាមួយគ្នានេះ វេទិកានាថ្ងៃនេះ នឹងជំរុញការអនុវត្តច្បាប់ ១០០% ដើម្បីសម្រេចគោលដៅនៃយុទ្ធសាស្រ្តបញ្ចកោណគឺ «ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០% នៅឆ្នាំ២០៥០»។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត អ៊ាងសុផល្លែត បានសង្កត់ធ្ងន់ដែរថា យុទ្ធនាការនេះ ជួយបង្កើនភាពស្អាត និងភាពបៃតង សម្រាប់ភូមិ ឃុំ ស្រុក ខេត្តរបស់យើង និងប្រទេសជាតិរបស់យើង ព្រមទាំងជំរុញការរួមចំណែករបស់កម្ពុជា ក្នុងការអនុវត្ដអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ កិច្ចសហប្រតិបត្តិការជាអន្តរជាតិនានាផ្សេងទៀត និងជាពិសេសលើកកម្ពស់កិត្យានុភាពជាតិកម្ពុជានៅលើឆាកអន្តរជាតិ។

សូមបញ្ជាក់ថា ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រគល់ផែនទីតំបន់ការពារធម្មជាតិជូនរដ្ឋបាលថ្នាក់ក្រោមជាតិ រួមមានរដ្ឋបាលក្រុងស្រុកចំនួន១១១ មកពីខេត្តដែលមានតំបន់ការពារធម្មជាតិចំនួន២១ ដើម្បីជួយពង្រឹងការងារគ្រប់គ្រងតំបន់ការពារធម្មជាតិ ឱ្យទទួលបានលទ្ធផលល្អប្រសើរ សម្រាប់ជាមរតទៅអនាគត។ បច្ចុប្បនកម្ពុជា មានតំបន់តំបន់កការពារធម្មជាតិចំនួន73តំបន់ គ្រប់ដណ្តប់លើផ្ទៃដីប្រមាណ ៧លាន ៤៦ពាន់ហិកត ស្មើនឹង ៤០% នៃផ្ទៃដីប្រទេស៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីមហាផ្ទៃ បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមខ្លាំង ()

ព័ត៌មានគួរចាប់អារម្មណ៍

៤ខែរាជរដ្ឋាភិបាល អនុម័ត គម្រោងថ្មីនិងពង្រីក១២៨​គម្រោង​ ជាមួយទុនវិនិយោគ ជាង២ពាន់លានដុល្លារ ()

ព័ត៌មានគួរចាប់អារម្មណ៍

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
95 នាក់
ម្សិលមិញ :
624 នាក់
សប្តាហ៍នេះ :
6321 នាក់
ខែនេះ :
31249 នាក់
3 ខែនេះ :
70558 នាក់
សរុប :
773077 នាក់