ថ្ងៃអង្គារ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
ប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកកោះញែកអាណត្តិទី៤
Sat,15 June 2024 (Time 10:26 AM)
ដោយ ៖ (ចំនួនអ្នកអាន: 139នាក់)

ខេត្តមណ្ឌលគិរី ៖ នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ រដ្ឋបាលស្រុកកោះញែក រៀបចំពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាស្រុកអាណត្តិទី៤ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុ ឃន សមាជិកក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ឯកឧត្តម ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថងសាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគីរី។

ពិធីនេះមានការចូលរួមពីសំណាក់ លោក ឌឹម នី អភិបាលនៃគណៈអភិបាលស្រុកកោះញែកប្រធានក្រុមប្រឹក្សា សមាជិក សមាជិកាក្រុមប្រឹក្សាស្រុក និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងស្រុកព្រមទាំងចៅសង្កាត់ ប៉ុស្ត៍រដ្ឋបាលឃុំសង្កាត់ទាំង៦។

ឯកឧត្តម ជាក់ ម៉េងហ៊ាងអភិបាលរងខេត្ត មានប្រសាសន៍ថា ក្រុមប្រឹក្សា គឺជាតំណាងប្រជាពលរដ្ឋក្នុងស្រុកទាំងមូល ដែលមានអំណាចធ្វើសេចក្តីសម្រេចខាងបញ្ញត្តិផង និងអំណាចប្រតិបត្តិផង ក្នុងក្របខណ្ឌ ដែលកំណត់ដោយច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន ក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ឯកឧត្តម ជាក់ ម៉េង ហ៊ាង បន្ថែមថា ពិធីប្រកាសចូលកាន់តំណែងរបស់ក្រុមប្រឹក្សាស្រុកអាណត្តិទី៤ គឺអនុលោមតាមមាត្រា ៦២ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ដែលបានកំណត់។ ទន្ទឹមនិងនោះ លោក អភិបាលរងខេត្ត ក៏បានថ្លែងនូវការអបអរសាទរ និងកោតសរសើរដល់លោក លោកស្រី ដែលជាសមាជិក សមាជិកា ក្រុមប្រឹក្សាស្រុកដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ផ្ដល់សេចក្ដីទុកចិត្តបោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាស្រុកកោះញែក អាណត្តិទី៤ ដើម្បីបន្តដឹកនាំ សំដៅចូលរួមថែរក្សាសុខសន្ដិភាព ស្ថេរភាព និងបន្តការអភិវឌ្ឍឱ្យមានការរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។

ឯកឧត្តម ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត បានឱ្យដឹងថា គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក។ដោយមានកម្លាំងអធិការដ្ឋាននគរបាលស្រុក កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុក កម្លាំងផ្នែកសឹករងស្រុក រួមសហការជាមួយរដ្ឋបាលសង្កាត់ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ បានយកចិត្តទុកដាក់ជាប្រចាំ ដើម្បីធានាឱ្យប្រជាពលរដ្ឋគ្រប់រូបក្នុងដែនសមត្ថកិច្ច មានសុវត្ថិភាព រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ ជាពិសេសបានអនុវត្តប្រជុំជាប្រចាំដើម្បីត្រួតពិនិត្យសភាពការណ៍ ដាក់ចេញផែនការ និងវិធានការជាក់ស្តែងក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពក្នុងរង្វង់ដែនសមត្ថកិច្ចរបស់ខ្លួន។

សូមបញ្ជាក់ថា ក្រុមប្រឹក្សាអាណត្តិទី៤ របស់រាជរដ្ឋាភិបាល លោក កែវ សូត្រ ប្រធានក្រុមប្រឹក្សាស្រុកកោះញែក ១រូប ប្រកាសតែងតាំងសមាជិកក្រុមប្រឹក្សាស្រុកចំនួន ១២រូបផងដែរ ដែលប្រព្រឹត្តទៅនៅសាលប្រជុំស្រុកកោះញែក ខេត្តមណ្ឌលគិរី ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ស្រុង វ៉ាន់ណូ ក្នុងនាមជាថ្នាក់ដឹកនាំ សមាជិក សមាជិការ នៃ សហព័ន្ធ សហជីព កម្ពុជា ការពារ កូនខ្មែរ   ទូទាំង រាជធានី /ខេត្ត ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានរដ្ឋសភាជាតិឡាវលៀងសាយភោជន៍ផ្លូវការជូនសម្តេចតេជោនិងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំសួនឧស្សាហកម្មស្វាយចន្ទី ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ​បានអញ្ជើញមកដល់កម្ពុជាវិញ ប្រកបដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចរយៈពេល ២ថ្ងៃនៅប្រទេសឡាវ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា អុឹង ឆហៀង (ហៅ សៀ )និងក្រុមគ្រួសារ ព្រមទាំងសហការី បាននាំយកបាយ ម្ហូប ទឹកសុទ្ឌចំនួន300 កញ្ចប់ចែកជូនអ្នកជំងឺ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1147 នាក់
ម្សិលមិញ :
382 នាក់
សប្តាហ៍នេះ :
7824 នាក់
ខែនេះ :
45453 នាក់
3 ខែនេះ :
105422 នាក់
សរុប :
1042219 នាក់