ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី នាំយកទេយ្យទាន និងបច្ច័យចំនួន ប្រគេនជូនព្រះសង្ឃ ក្នុងព្រះរាជពិធីចំរើនព្រះជន្មសម្តេចម៉ែ គំរប់៨៨ យាងចូល៨៩ព្រះវស្សា
Tue,18 June 2024 (Time 09:40 AM)
ដោយ ៖ (ចំនួនអ្នកអាន: 78នាក់)

ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ លោក សាយ ម៉េងគីម អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី និងលោកស្រី ម៉ាលី សុខនី សមាជិកាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមទាំងសមាជិក សមាជិកា និងយុវជន បាននាំយកទេយ្យទាន និងបច្ច័យចំនួន ប្រគេនជូនព្រះសង្ឃ គង់នៅវត្តសែនមនោរម្យ ក្នុងឪកាសដ៏សែនមហានក្ខត្តឬក្ស នៃព្រះរាជពិធីបុណ្យចំរើនព្រះជន្មសម្តេចព្រះមហាក្សត្រី ព្រះវររាជ មាតា ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ព្រះជន្មាយុគំរប់៨៨ យាងចូល៨៩ព្រះវស្សា។

លោក សាយ ម៉េងគីម អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត តាងនាមសមាជិក សមាជិកាគណៈកម្មាធិការ មន្ត្រីបុគ្គលិកសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរីទាំងមូល និងទូលព្រះបង្គំជាខ្ញុំ សូមព្រះរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់ សូមសម្តែងនូវកត្តាញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតចំពោះព្រះមហាករុណាទិគុណ និងសូមប្រសិទ្ឋិពរ បវរសួស្តី ជ័យមង្គល មហាប្រសើរ ថ្វាយព្រះវររាជមាតា ព្រះអគ្គមគ្គុទេសក៏ដ៏ឆ្នើម ដែលប្រជាជាតិទាំងមូល ជានិច្ចកាលគាំទ្រ ហើយលើសកលលោកទាំងមូល ទទួលស្គាល់ជាព្រះវររាជមាតានៃការ ឯករាជ្យជាតិ និងការបង្រួបបង្រួមជាតិ ។

ទូលព្រះបង្គំជាកូន ចៅ ចៅទួត សូមលើកដៃប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសក្ដិសិទ្ឋិក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឆ័ត្រនិង ព្រះវិញ្ញាណក្ខន្ឋដ៏មានបារមីនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរ គ្រប់ព្រះអង្គសូមយាងតាមជួយបីបាច់ថែរក្សាសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា សូមព្រះអង្គមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា មានព្រះរាជសុខភាពបរិបូរណ៌ ព្រះកាយពលរឹងមាំ ដើម្បីគង់ជា ម្លប់ត្រជាក់ត្រជំយូរអង្វែងសំរាប់ប្រជានុរាស្ត្រខ្មែរជារៀងដរាប។ ទូលព្រះបង្គំក៏ដូចជាប្រជារាស្ត្រខ្មែរទូទាំងប្រទេស តែងតែចងចាំជានិច្ចនូវព្រះរាជបេសកម្មប្រកប ដោយ ព្រះបញ្ញាញាណដ៏ភ្លឺស្វាងក្នុងព្រះរាជសកម្មភាពមនុស្សធម៌ សប្បុរសធម៌ សណ្តោសប្រោសប្រណីរបស់សម្ដេចព្រះវររាជមាតា ចំពោះប្រជារាស្ត្រខ្មែរ ជាកូន ចៅ ចៅទួតរបស់ព្រះអង្គ។

នាឱកាសដ៏សែនមហានក្ខត្តឬក្ស សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បាននាំយកទេយ្យទាន រួមមាន ស្លាដក ចាន់ស្រាក អង្ករ មី ទឹកសុទ្ធ ភេសជ្ជះ ក្រណាត់ស និងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃគង់នៅវត្តសែនមនោរម្យ និងតាជី យាយជីផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

មនុស្សប្រុស​ ស្រីចំនួន០៩នាក់ត្រូវបានសមត្ថកិច្ចនគរបាលឆ្មក់បង្រ្កាបឃាត់ខ្លួនអនុវត្តតាមច្បាប់នៅទីតាំងខារ៉ាអូខេមួយកន្លែងក្នុងក្រុងបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក សីទូច អភិបាលស្រុកកោះញែក រៀបចំពិធីសម្អាតអនាម័យ និងបរិស្ថាន ដេីម្បីឱ្យមានសោភ័ណ្ឌភាពជុំវិញស្រុកកោះញែក ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងបរិស្ថានសហការជាមួយប្រទេសអាល្លឺម៉ង់ពង្រឹងការអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកឆ្ពោះទៅភាពស្អាតរបស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគីរី បើកកិច្ចប្រជុំសាមញ្ញលើកទី០៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តី ស សុខា ៖ អាជ្ញាធរ និងកងកម្លាំងទាំងអស់ មិនត្រូវមើលស្រាលចំពោះផែនការទុច្ចរិតរបស់ក្រុមប្រឆាំងក្រៅច្បាប់ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
197 នាក់
ម្សិលមិញ :
408 នាក់
សប្តាហ៍នេះ :
2713 នាក់
ខែនេះ :
18029 នាក់
3 ខែនេះ :
67864 នាក់
សរុប :
862079 នាក់