ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អ្នកឧញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រល្បឿនលឿន GTVC​​ ទៅនាំជនរងគ្រោះ២នាក់ មកដីគោកដោយសុវត្ថិភាព​ ក្រោយបើកទូក​រង្វេង​ ហើយបាត់ការទាក់ទង
Tue,18 June 2024 (Time 09:43 AM)
ដោយ ៖ (ចំនួនអ្នកអាន: 76នាក់)

ខេត្តព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ​ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយាន ខេត្តព្រះសីហនុ​ នាវេលាម៉ោងជាង ៣រសៀលកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ បានបបញ្ជូនក្រុមការងារ អូប័រល្បឿនលឿន របស់ក្រុមហ៊ុនGTVC ចំនួន២គ្រឿង ចេញទៅទទួលយក​ជនរងគ្រោះចំនួន ២នាក់ ដែលបានបើកទូកកន្ទុយវែងមួយគ្រឿង ធ្វើដំណើរពីកោះរ៉ុង មកក្រុងព្រះសីហនុ ហើយវង្វេង​ទិស​ និងបាត់ការទាក់ទងអស់មួយថ្ងៃ ដោយជនរងគ្រោះទាំង២នាក់ រួមនឹងទូក​ បានធ្វេីដំណេីរវង្វេងទៅដល់ម្តុំកោះព្រីង ហួសកោះតាង។

តាមការឱ្យដឹងពីម្ចាស់ទូក ឈ្មោះ ឃាង ភារៈ ភេទប្រុស អាយុ ៣៩ឆ្នាំ បានបញ្ជាក់ថា កាលពីម៉ោង ០៨:០០នាទីព្រឹក ថ្ងៃទី១៦ ខែ មិថុនា ឆ្នាំ២០២៤​ ទូកកន្ទុយវែង ០១គ្រឿង សម្រាប់ដឹកភ្ញៀវទេសចរណ៍ នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង បានចេញដំណើរ ពីភូមិកោះតូច ក្រុងកោះរ៉ុង ឆ្ពោះមកក្រុងព្រះសីហនុ​(ផែទំនប់រលក) លុះដល់វេលាម៉ោង ១៥:៣០នាទីរសៀល ម្ចាស់ទូកមិនទាន់ឃើញ​ មកដល់ក្រុងព្រះសីហនុ ទើបព្យាយាមទំនាក់ទំនងតាមទូរស័ព្ទ ហើយអ្នកបើកបរទូកបានឆ្លើយថា​ ទូកជួបភ្លៀងខ្យល់​ និងរលកខ្លាំងកំពុងវង្វេង​ មិនដឹងដល់គោលដៅណាឡើយ ទើបម្ចាស់ទូកឲ្យទម្លាក់ទីតាំងវង្វេង ឃើញថា ទូកនេះ​ នៅជិតកោះតាង ក្រោយមកក៏ទាក់ទងគ្នាលែងបានបាត់ដំណឹង។

នៅលើទូកមានមនុស្សចំនួន ០២នាក់ ៖ ១.ឈ្មោះ ឆើត ភេទប្រុស អាយុ ២២ឆ្នាំ ជាអ្នកបើកបរ លេខទូរស័ព្ទ 0876407434 និងទី២.ឈ្មោះ ញ៉ាញ់ ភេទប្រុស អាយុ ២២ឆ្នាំ ជាអ្នកសុំមកជាមួយ។

សូមរំលឹកថា​ ក្រោយដឹងដំណឹងនេះភ្លាម​ អ្នកឧញ៉ា ទៀ វិចិត្រ​ បានខ្នះខ្នែងអន្តរាគមន៍​ ដោយប្រកាសស្វែងរកទូកកន្ទុយវែងមួយគ្រឿង​ ដែលបានបាត់ការទំនាក់ទំនង​ ទៅកាន់​បងប្អូនប្រជានេសាទ ប្រសិនជួបប្រទះនៅត្រង់ចំណុចណាមួយលើផ្ទៃសមុទ្រ ឱ្យជួយទំនាក់ទំនងមកលេខទូរស័ព្ទ 012 964 893​ ។ ជាសំណាងល្អ​ ក្រោយមានការអន្តរាគមន៍​ ពីអ្នកឧកញ៉ា​ បច្ចុប្បន្នជនរងគ្រោះទាំង ២នាក់ ត្រូវបានក្រុមការងារអ្នកឧញ៉ា ទៀ វិចិត្រ បញ្ជូនតាមអូប័រល្បឿនលឿន មកកាន់កំពង់ផែទេសចរណ៍ ក្រុងព្រះសីហនុដោយសុវត្ថិភាព៕

ព័ត៌មានគួរចាប់អារម្មណ៍

មនុស្សប្រុស​ ស្រីចំនួន០៩នាក់ត្រូវបានសមត្ថកិច្ចនគរបាលឆ្មក់បង្រ្កាបឃាត់ខ្លួនអនុវត្តតាមច្បាប់នៅទីតាំងខារ៉ាអូខេមួយកន្លែងក្នុងក្រុងបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក សីទូច អភិបាលស្រុកកោះញែក រៀបចំពិធីសម្អាតអនាម័យ និងបរិស្ថាន ដេីម្បីឱ្យមានសោភ័ណ្ឌភាពជុំវិញស្រុកកោះញែក ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងបរិស្ថានសហការជាមួយប្រទេសអាល្លឺម៉ង់ពង្រឹងការអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកឆ្ពោះទៅភាពស្អាតរបស់កម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តមណ្ឌលគីរី បើកកិច្ចប្រជុំសាមញ្ញលើកទី០៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧបនាយករដ្ឋមន្រ្តី ស សុខា ៖ អាជ្ញាធរ និងកងកម្លាំងទាំងអស់ មិនត្រូវមើលស្រាលចំពោះផែនការទុច្ចរិតរបស់ក្រុមប្រឆាំងក្រៅច្បាប់ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
217 នាក់
ម្សិលមិញ :
408 នាក់
សប្តាហ៍នេះ :
2733 នាក់
ខែនេះ :
18049 នាក់
3 ខែនេះ :
67884 នាក់
សរុប :
862099 នាក់