ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញប្រកាសបញ្ចូលសមាជិកសមាគមកាយប្ញទ្ធិនារីកម្ពុជាជាង៣ពាន់នាក់
Wed,19 June 2024 (Time 10:18 AM)
ដោយ ៖ (ចំនួនអ្នកអាន: 128នាក់)

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយប្ញទ្ធិនារីកម្ពុជា នាថ្ងៃទី១៨ មិថុនានេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសច្ចាបញ្ចូលសមាជិក សមាជិកាថ្មី លើកទី ៣០ ។សមាជិកថ្មី ដែលត្រូវបានសច្ចាបញ្ចូលនាពេលនេះ មានចំនួន ៣៤២៧ នាក់ មកពីសាខាសមាគមចំនួន ៣ គឺ សាខារាជធានីភ្នំពេញ សាខាខេត្តកណ្ដាល និងសាខាខេត្តមណ្ឌលគិរី ។

បច្ចុប្បន្ន សមាគមកាយឫទ្ធិនារីកម្ពុជា មាន ការចូលរួមដោយស្ម័គ្រចិត្តពី កុមារី យុវតី ស្ត្រី និងប្រជាជនក្នុងសហគមន៍ ដែលជាសមាជិកសកម្ម និងគាំទ្រ ចំនួន ៧៧១៤ នាក់ នៅរាជធានីភ្នំពេញ និងខេត្តមួយចំនួន មានដូចជា៖ ខេត្តសៀមរាប ខេត្តកំពត ខេត្តកណ្ដាល ខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តមណ្ឌលគិរី ខេត្តតាកែវ ខេត្តព្រៃវែង និងពោធិ៍សាត់។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយប្ញទ្ធិនារីកម្ពុជា បានមានប្រសាសន៍នៅក្នុងពិធីសច្ចាបញ្ចូលសមាជិកថ្មីលើកទី ៣០ នាពេលនេះថា ក្នុងនាមជាអគ្គស្នងការ លោកជំទាវពិតជាមានមោទនភាពចំពោះសមាគមដែលមានវឌ្ឍនភាពដូចសព្វថ្ងៃនេះ ដោយបានបំពេញបេសកកម្មយ៉ាងខ្ជាប់ខ្ជួនលើវិថីមនុស្សធម៌នៃការអភិវឌ្ឍកុមារី និងយុវតី ដោយបានបង្កើនសមត្ថភាព បង្កើតស្នាមញញឹម និងភាពកក់ក្តៅចំពោះសមាជិកគ្រប់រូប។

ក្នុងចំណោមសមាជិក សមាជិកាថ្មី ដែលត្រូវបានសច្ចាបញ្ចូលនាពេលនេះ ក៏មានសមាជិកសកម្មដែលជា កុមារ ពិការ និងគរថ្លង់ ផងដែរ មកពីវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី និងវិទ្យាល័យអប់រំពិសេសច្បារអំពៅ។

លោកជំទាវអគ្គស្នងការសមាគម ក៏បានមានប្រសាន៍សបន្ថែមទៀតថា នេះគឺជាលើកទីមួយហើយ ដែលសមាគមបានប្រកាសបញ្ចូល កុមារគរថ្លង់ និងមានពិការភាព ជាសមាជិករបស់សមាគម។ លោកជំទាវបានបញ្ជាក់ថា កុមារគរថ្លង់ និងមានពិការភាព គឺជាផ្នែកមួយនៃសង្គមដែលត្រូវបន្តយកចិត្តទុកដាក់ជាទីបំផុត។ ជាមួយគ្នានេះ ដើម្បីពង្រឹងសមត្ថភាព និងចំណេះដឹង ដល់សមាជិកពិការភាព សមាគមកាយប្ញទ្ធិនារីកម្ពុជា បាននឹងកំពុងសហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាស្ថាប័នជំនាញពាក់ព័ន្ធនានា ក្នុងការជួយបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់សមាជិកពិការភាពដើម្បីផ្ដល់ឱកាសការងារនៅក្នុងសង្គម។​

សមាគមកាយឫទ្ធិនារីកម្ពុជា បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ដោយបាននឹងកំពុងយកចិត្តទុកដាក់នៅក្នុងការបណ្ដុះបណ្ដាលលើកកម្ពស់សមត្ថភាព លទ្ធភាព និងភាពក្លាហានរបស់កុមារី​​ យុវតីកម្ពុជា ដើម្បីចូលរួមនៅក្នុងកិច្ចការសង្គម ការសិក្សា និងការដឹកនាំជីវិតប្រចាំថ្ងៃ។ គោលការណ៍គ្រឹះ នៃសមាគមកាយឫទ្ធិនារីកម្ពុជា ការសច្ចានិងច្បាប់ បង្រួបបង្រួមកាយឫទ្ធិនារីទាំងអស់ មិនគិតពី ពណ៌សម្បុរ ជាតិសាសន៍ សាសនា វប្បធម៌ នយោបាយ និង សង្គមឡើយ។

បច្ចុប្បន្ន សមាគមកាយឫទ្ធិនារីកម្ពុជា ​មាន​​​ការចូលរួមដោយស្ម័គ្រចិត្តពី កុមារី យុវតី ស្ត្រី ​និងប្រជាជនក្នុងសហគមន៍ទូទាំង រាជធានី-ខេត្ត មានដូចជា៖ រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តកំពត ខេត្តកណ្ដាល ខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តមណ្ឌលគិរី ខេត្តតាកែវ ខេត្តព្រៃវែង និងពោធិ៍សាត់។ គិតមកទល់ពេលនេះ សមាជិកសកម្ម និងគាំទ្រ របស់សមាគមកាយប្ញទ្ធិនារីកម្ពុជា មានចំនួនកើនឡើងដល់ ៧៧១៤នាក់ ហើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកសារព័ត៌មាននៃកាសែត Le Monde បានស្វែងយល់ពីការពិតនៃការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថាននៅកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅឡាវ នាសប្តាហ៍ក្រោយ ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការបរទេសកម្ពុជា ផ្ញើលិខិតផ្លូវការទៅភាគីវៀតណាមនិងឡាវ បញ្ជាក់ពីការបញ្ចប់ការចូលរួមកិច្ចសហប្រតិបត្តិការ CLV-DTA ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមហ៊ុនហុងដា នឹងបន្តពង្រីកការវិនិយោគរបស់ខ្លួន​ នៅកម្ពុជា ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
577 នាក់
ម្សិលមិញ :
1006 នាក់
សប្តាហ៍នេះ :
6478 នាក់
ខែនេះ :
36110 នាក់
3 ខែនេះ :
83827 នាក់
សរុប :
908522 នាក់